2025-05-09
ទូច សូរិយា
2025-05-09
ទូច សូរិយា
ភ្នំពេញ៖ កម្ពុជា-អ៊ីរ៉ង់ នឹងពិនិត្យលទ្ធភាពក្នុងការបើកជើងហោះហើរត្រង់ពីរដ្ឋធានីតេហេរ៉ង់ មកកាន់រាជធានីភ្នំពេញ។ ជាមួយគ្នានេះ ឯកឧត្តម Ali Akbar Nazari ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃឥស្លាមអ៊ីរ៉ង់ប្រចាំកម្ពុជា បានបញ្ជាក់ថា សាធារណរដ្ឋអ៊ីស្លាមអ៊ីរ៉ង់មានជំហរក្នុងការពង្រឹង និងបង្កើនកិច្ចសហការឱ្យកាន់តែប្រសើរឡើងថែមមួយកម្រិតទៀត ដើម្បីជាប្រយោជន៍ដល់ប្រទេសទាំងពីរ ពិសេសលើវិស័យហេដ្ឋារចនាសម្ព័ន្ធ និងវិស័យកំពង់ផែ។
ក្នុងជំនួបនេះ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានលើកឡើងថា ការពង្រឹង និងពង្រីកទំនាក់ទំនងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរឱ្យកាន់តែមានភាពល្អប្រសើរឡើង នឹងជំរុញឱ្យមានកំណើនវិនិយោគពីអ៊ឺរ៉ង់មកកម្ពុជានាពេលអនាគតផងដែរ។
តាមរយៈជំនួបនេះ ឯកឧត្តម ស៊ុន ចាន់ថុល និងឯកឧត្តម Ali Akbar Nazari ក៏បានចែករំលែកនូវបទពិសោធការងារកន្លងមកពាក់ព័ន្ធនឹងការទាក់ទាញជំរុញវិនិយោគ និងការលើកកម្ពស់សេដ្ឋកិច្ចជាតិផងដែរ។ នេះបើតាមការចុះផ្សាយរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា កាលពីថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២៥៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី