SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

CDC បានអនុម័តគម្រោងវិនិយោគចំនួន ៥៩គម្រោង ដែលទុនវិនិយោគសរុប ៨៦០លានដុល្លារ


CDC បានអនុម័តគម្រោងវិនិយោគចំនួន ៥៩គម្រោង ដែលទុនវិនិយោគសរុប ៨៦០លានដុល្លារ
សង្គមជាតិ-សេដ្ឋកិច្ច

2025-05-07

ទូច សូរិយា

សង្គមជាតិ-សេដ្ឋកិច្ច

2025-05-07

ទូច សូរិយា

A+ A-

ភ្នំពេញ៖ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានអនុម័តគម្រោងវិនិយោគសរុប ៥៩គម្រោង ដែលមានទុនវិនិយោគសរុបប្រមាណ ៨៦០លានដុល្លារ អាចបង្កើតការងារបានប្រមាណ ៣៩ពាន់កន្លែង ក្នុងខែមេសា ឆ្នាំ២០២៥។ ក្នុងចំណោមគម្រោងវិនិយោគសរុប៥៩នេះ មានគម្រោងវិនិយោគដែលស្ថិតនៅក្រៅតំបន់សេដ្ឋកិច្ចពិសេសចំនួន ៣២គម្រោង និងគម្រោងវិនិយោគដែលមានទីតាំងស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសមានចំនួន ២៧គម្រោង។

បើតាមសេចក្ដីប្រកាសព័ត៌មានរបស់ CDC បានឱ្យដឹងថា ការអនុម័តគម្រោងវិនិយោគ គឺមានការកើនឡើងចំនួន ៣៧គម្រោង ស្មើនឹងប្រមាណ ១៦៨% ខណៈទុនវិនិយោគមានការកើនឡើងប្រមាណជាង៥៥០លានដុល្លារ ស្មើនឹងប្រមាណ១៧៨% ធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៤។ ចំពោះ ក្នុងរយៈពេល ៤ខែនៃឆ្នាំ២០២៥វិញ CDC បានអនុម័តគម្រោងវិនិយោគចំនួន ២៣១គម្រោង មានទុនវិនិយោគមានប្រមាណ ៣,៤ពាន់លានដុល្លារ បើប្រៀបធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៤ មានចំនួនគម្រោងបានកើនឡើងចំនួន ១០៣គម្រោង ស្មើនឹងប្រមាណ៨០% ខណៈទុនវិនិយោគបានកើនឡើងប្រមាណជាង ៨៥៦ លានដុល្លារអាម៉េរិក ស្មើនឹងប្រមាណ៣៤%។

ជាមួយគ្នានេះ គម្រោងវិនិយោគដែលមានភាពលេចធ្លោជាងគេប្រចាំខែមេសា នៅក្រៅតំបន់សេដ្ឋកិច្ចពិសេស រួមមាន៖ ទី១.គម្រោងវិនិយោគបង្កើតផែស្ងួត មានទុនវិនិយោគ ១១លានដុល្លារ និងបង្កើតការងារ ១៣៦កន្លែង ដែលមានទីតាំងនៅស្រុកគងពិសី ខេត្តកំពង់ស្ពឺ, ទី២.គម្រោងវិនិយោគបង្កើតរោងចក្រផលិត និងផ្គុំដំឡើងបន្ទះសូឡា និងគ្រឿងបង្គុំ ដែលមានទីតាំងស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ មានទុនវិនិយោគ ៤៤លានដុល្លារ និងអាចបង្កើតការងារ ២៥០កន្លែង។ ចំណែក ទី៣.គម្រោងវិនិយោគបង្កើតរោងចក្រផលិតឧបករណ៍បរិក្ខារពេទ្យ ស្ថិតនៅស្រុកបាទី ខេត្តតាកែវ មានទំហំវិនិយោគ ១៧លានដុល្លារ បង្កើតការងារ ៣៩៨កន្លែង និងទី៥. គម្រោងវិនិយោគបង្កើតរមណីយដ្ឋានទេសចរណ៍សេវាកម្មចម្រុះ ស្ថិតនភស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង ក្រោមទុនវិនិយោគ ២០លានដុល្លារ អាចបង្កើតការងារ ១៤២កន្លែង។

ចំពោះ គម្រោងលេចធ្លោក្នុងតំបន់សេដ្ឋកិច្ចពិសេស មានដូចជា៖ ទី១. គម្រោងវិនិយោគបង្កើតរោងចក្រផលិតសំបកកង់រថយន្ត មានទីតាំងនៅតំបន់សេដ្ឋកិច្ចពិសេស អាយ អេស អាយ ខេត្តព្រះសីហនុ ដែលមានទំហំវិនិយោគ ២៤២លានដុល្លារ និងអាចបង្កើតការងារ៖ ២ ៤០៨កន្លែង, ទី២.គម្រោងពង្រីកផលិតកម្មផលិតសំបកកង់រថយន្ត ស្ថិតនៅតំបន់សេដ្ឋកិច្ចពិសេស ឈី លូ ជាន ពុ ចាយ ខេត្តស្វាយរៀង មានទុនវិនិយោគបន្ថែម ៩៣លានដុល្លារ។

ទី៣. គម្រោងវិនិយោគបង្កើតរោងចក្រផលិតសម្ភារប្រើប្រាស់ក្នុងផ្ទះ មានទីតាំងនៅតំបន់សេដ្ឋកិច្ចពិសេស ឈីលូ ជាន ពុ ចាយ ខេត្តស្វាយរៀង ក្រោមទុនវិនិយោគ ៤០លានដុល្លារ និងបង្កើតការងារ ៧៦៧កន្លែង,ទី៤. គម្រោងវិនិយោគបង្កើតរោងចក្រផលិតសម្ភារៈប្រើប្រាស់ក្នុងផ្ទះធ្វើពីលោហធាតុ និងប្លាស្ទិក ស្ថិតនៅតំបន់សេដ្ឋកិច្ចពិសេស កោះកុង ចេជាង ខេត្តកោះកុង ដែលមានទុនវិនិយោគ ១៩លានដុល្លារ និងអាចបង្កើតការងារ ៤៩៩កន្លែង និងទី៥. គម្រោងវិនិយោគបង្កើតរោងចក្រផ្តុំ និងដំឡើងត្រីចក្រយានយន្តអគ្គិសនី មានទីតាំងនៅតំបន់សេដ្ឋកិច្ចពិសេស រ៉ូយ៉ាល់ គ្រុប ភ្នំពេញ រាជធានីភ្នំពេញ ក្រោមទុនវិនិយោគ ១៥លានដុល្លារ បង្កើតការងារបាន ៤៧៥កន្លែង៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

អ្វីជា«សហគមន៍កសិកម្មទំនើប»? រដ្ឋាភិបាលជួយបានអ្វ...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី