2025-05-03
គន ម៉េងហុង
2025-05-03
គន ម៉េងហុង
ភ្នំពេញ៖ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្រ្តីអនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) សង្ឃឹមថា គណៈប្រតិភូក្រុមហ៊ុននាវា MAERSK Cambodia នឹងផ្សព្វផ្សាយអំពីបទពិសោធល្អៗជុំវិញបរិយាកាសវិនិយោគនៅកម្ពុជា ទៅកាន់វិនិយោគិនផ្សេងទៀតនៅក្នុងសមាគមន៍ធុរកិច្ច ដើម្បីទាក់ទាញការវិនិយោគបន្ថែមមកកម្ពុជា។
ក្នុងកិច្ចប្រជុំពិភាក្សាការងារ កាលពីថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៥ ជាមួយតំណាងក្រុមហ៊ុននាវា MAERSK Cambodia ឯកឧត្តមប្រធានអគ្គនាយកកំពង់ផែស្វយ័តក្រុងព្រះសីហនុ បានធ្វើបទបង្ហាញ អំពីសាវតានៃការអភិវឌ្ឍ រចនាសម្ព័ន្ធគ្រប់គ្រង សេវាកម្ម ទិន្នន័យនៃការអភិវឌ្ឍ និងប្រតិបត្តិការផែនការអភិវឌ្ឍន៍រយៈពេលខ្លី និងផែនការមេសម្រាប់ពេលអនាគត ផងដែរ។
គណៈប្រតិភូតំណាងក្រុមហ៊ុន MAERSK Cambodia បានបង្ហាញចំណាប់អារម្មណ៍ជាវិជ្ជមាន និងជំនឿចិត្តខ្ពស់ចំពោះសមត្ថភាព និងប្រតិបត្តិការរបស់កំពង់ផែស្វយ័តក្រុងព្រះសីហនុ ក៏ដូចជាវិស័យកំពង់ផែ និងវិស័យដឹកជញ្ជូនតាមផ្លូវទឹក និងផ្លូវសមុទ្ររបស់កម្ពុជា ទាំងមូលផងដែរ។ ឯកឧត្តម ស៊ុន ចាន់ថុល ក៏បានលើកឡើងអំពីវិសាលភាព នៃវិស័យកំពង់ផែសមុទ្រនៅទូទាំងប្រទេស, វិស័យដឹកជញ្ជូនតាមផ្លូវទឹក/ផ្លូវសមុទ្រ, សមាហរណកម្មហេដ្ឋារចនាសម្ព័ន្ធដឹកជូន និងវិស័យភស្តុភារកម្ម ដែលវិស័យទាំងនេះមានអំណោយផលទៅវិញទៅមក និងចូលរួមជំរុញឱ្យវិស័យកំពង់ផែ និងការដឹកជញ្ជូនតាមផ្លូវសមុទ្រនៅកម្ពុជា កាន់តែមានសក្តានុពលខ្ពស់ថែមមួយកម្រិតទៀត។
កិច្ចប្រជុំខាងលើនេះផងដែរ គឺធ្វើឡើងដើម្បីផ្លាស់ប្តូរយោបល់ក្នុងគោលបំណងស្វែងយល់អំពីសមត្ថភាព និងប្រតិបត្តិការរបស់ កំពង់ផែស្វយ័តក្រុងព្រះសីហនុ ឱ្យបានកាន់តែច្បាស់ និងស៊ីជម្រៅ សំដៅស្វែងរកឱកាសសហប្រតិបត្តិការរួមគ្នា នាពេលអនាគត៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី