SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

ឈ្វេងយល់ពីរណ្តាប់ទទួលទេវតាឆ្នាំថ្មី តាមទំនៀមពីបុរាណ


ឈ្វេងយល់ពីរណ្តាប់ទទួលទេវតាឆ្នាំថ្មី តាមទំនៀមពីបុរាណ
A+ A-

ភ្នំពេញ៖ រណ្តាប់ទទួលទេវតាតាមទំនៀមពីបុរាណ មានរៀងរហូតមក ដែលត្រូវរៀបរានទទួល ទេវតានៅខាងមុខផ្ទះមួយ សម្រាប់តាំងគ្រឿងពលីការផ្សេងៗ។ លើសពីនេះ ពលរដ្ឋ ក៏ត្រូវរៀបក្រាលសំពត់ ពណ៌ស ឬសំពត់តាមអម្ពរទេវធីតា និងគ្រឿងសក្ការបូជាទេវតា មានជាអាទិ៍បាយសី ៩ថ្នាក់មួយគូ បាយសី៧ថ្នាក់មួយគូ បាយសី ៥ថ្នាក់មួយគូ បាយសី ៣ថ្នាក់មួយគូ បាយសីប៉ាឆាមមួយគូ ស្លាធម៌មួយគូ ទឹកអប់មួយគូ ទៀន៥ ធូប៥ លាច៥ ផ្កា៥ ដាក់លើជើងពាន១គូ ចេកខ្លួនចេកណាំវ៉ា ដាក់លើជើងពានមួយគូ ផ្លែឈើ ១១មុខ រៀបដាក់ជើងពាន១១គូ ដូងឡៅមួយគូ ទឹកស្អាតពីរកែវ។

ចំពោះវេលាម៉ោង ដែលទេវតាចុះមក ត្រូវជួបជុំក្រុមគ្រួសារដើម្បីថ្វាយបង្គំ ព្រះនមស្សការ ព្រះរតនៈត្រ័យ សមាទានសីល ហើយតាំងចិត្តឱ្យបានស្អាតបរិសុទ្ធជ្រះស្រឡះនូវមន្ទិលទាំងពួងតម្កល់ចិត្ត រំពឹងគិតទៅលើព្រះពុទ្ធព្រះធម៌ព្រះសង្ឃជាទីពឹង ទីរឭក លុះចប់ពិធីទទួលទេវតា និងនៅខាងដើមរានគួរមានកោះមួយបាំងផង។ នៅគ្រប់ដង្វាយទាំងអស់ ត្រូវដាក់ផ្កាម្លិះភួងពីលើគ្រប់ដង្វាយ នៅលើជើងពាន និងលើបាយសីត្រូវដោតទៀនហើយដុតបំភ្លឺ។

ប្រភព៖ ដកស្រង់ពីសៀវភៅមហាសង្ក្រាន្ត ឆាំ្នម្សាញ់សប្តស័កឆស័ក ចុល្លសករាជ១៣៨៧ មហាសករាជ១៩៤៧ ដែលគណនា និងរៀបរៀងដោយ ឯកឧត្តម អ៊ឹម បុរិន្ទ ទីប្រឹក្សាអមគណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ-អន្តរជាតិ និងជាគណៈកម្មការស្រាវជ្រាវវិជ្ជាហោរាសាស្ត្រ និងប្រពៃណីទំនៀមទម្លាប់ខ្មែរ៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

អ្វីជា«សហគមន៍កសិកម្មទំនើប»? រដ្ឋាភិបាលជួយបានអ្វ...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី