SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

ព័ត៌មានថ្មីៗ

ព័ត៌មានថ្មីៗ

កម្ពុជា សម្រេចកាត់បន្ថយពន្ធនាំចូលទំនិញ ១៩ប្រភេទពីអាម៉េរិក ត្រឹម ៥%


កម្ពុជា សម្រេចកាត់បន្ថយពន្ធនាំចូលទំនិញ ១៩ប្រភេទពីអាម៉េរិក ត្រឹម ៥%
ពាណិជ្ជកម្ម

2025-04-05

គិត បុប្ផា

ពាណិជ្ជកម្ម

2025-04-05

គិត បុប្ផា

A+ A-

ភ្នំពេញ៖ កម្ពុជា នឹងកាត់បន្ថយអត្រាពន្ធនាំចូលទំនិញពីអាម៉េរិក ១៩ប្រភេទ ដែលអត្រាពន្ធនាំចូលខ្ពស់បំផុត ជាទូទៅមានត្រឹម ៣៥% មកត្រឹមអត្រា៥% វិញ។ នេះបើតាមលិខិតរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត ផ្ញើរទៅ ឯកឧត្តម Donald J. Trump ប្រធានាធិបតី នៃសហរដ្ឋអាម៉េរិក ពាក់ព័ន្ធនឹងការស្នើចរចាលើការអនុវត្តពន្ធលើការនាំចេញរបស់កម្ពុជា ទៅកាន់សហរដ្ឋអាម៉េរិក។

ចំពោះមុខទំនិញទាំង១៩ ប្រភេទនោះ មានដូចជាគ្រាប់ធញ្ញជាតិ សាច់គោ បន្លែ និងផ្លែឈើស្រស់ ទឹកភេសជ្ជៈ និងយានយន្តជាដើម។ តាមរយៈលិខិត កាលពីថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៥ សម្តចធិបតី ហ៊ុន ម៉ាណែត បានស្នើបើកការចរចាជាមួយរដ្ឋាភិបាលរបស់អាម៉េរិក ក្នុងពេលឆាប់បំផុតតាម ដែលអាចធ្វើទៅបាន និងស្នើឱ្យរដ្ឋាភិបាលអាម៉េរិក ពន្យារការអនុវត្តអត្រាពន្ធនាំចូលថ្មីនេះ ដោយក្តីអនុគ្រោះផងដែរ។ ពាក់ព័ន្ធនឹងកិច្ចការនេះ សម្តេចធិបតីនាយករដ្ឋមន្រ្តី បានឱ្យរដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម ទាក់ទងជាមួយតំណាងពាណិជ្ជកម្មសហរដ្ឋអាម៉េរិក ដើម្បីអនុវត្តកិច្ចការនេះ។

កម្ពុជា ប្តេជ្ញាបន្តកិច្ចសន្ទនា ក្នុងន័យស្ថាបនា ជាមួយរដ្ឋាភិបាលអាម៉េរិក ដើម្បីជំរុញទំនាក់ទំនងពាណិជ្ជកម្មរវាងប្រទេសទាំងពីរបន្ថែមទៀត ដើម្បីឱ្យប្រជាជាតិ និងប្រជាជន អាចទទួលបានផលប្រយោជន៍ជាក់ស្តែង ពីទំនាក់ទំនងពាណិជ្ជកម្មដ៏សំខាន់នេះ។ គួរបញ្ជាក់ថា កាលពីថ្ងៃទី២ ខែមេសា ឆ្នាំ២០២៥ សហរដ្ឋអាម៉េរិក ប្រកាសដាក់អនុវត្តនូវអត្រាពន្ធនាំចូល ៤៩% លើទំនិញរបស់កម្ពុជា ចាប់ពីថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៥ ខាងមុខនេះ៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

អ្វីជា«សហគមន៍កសិកម្មទំនើប»? រដ្ឋាភិបាលជួយបានអ្វ...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី