2025-05-07
ទូច សូរិយា
2025-05-07
ទូច សូរិយា
ភ្នំពេញ៖ ក្នុងរយៈពេល ៤ខែ នៃឆ្នាំ២០២៥ កម្ពុជា សម្រេចបានការនាំចេញអង្ករចំនួន ២៨២ ៣១៥តោន ទៅកាន់គោលដៅចំនួន៥៩ តាមរយៈក្រុមហ៊ុនចំនួន៤៨ ដែលគិតជាទឹកប្រាក់មានចំនួន ២០៩,២២លានដុល្លារ។ នេះបើតាមការចុះផ្សាយរបស់សហព័ន្ធស្រូវអង្ករកម្ពុជា នាថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២៥។
អង្ករដែលកម្ពុជានាំចេញចំនួន ២៨២ ៣១៥តោននេះ គឺទៅកាន់បណ្តាប្រទេសមួយចំនួន ដូចជា៖ ប្រទេសចំនួន២៦ ក្នុងទ្វីបអឺរ៉ុប កម្ពុជាបាននាំចេញអង្ករចំនួន ១៣៤ ២១២តោន គិតជាទឹកប្រាក់ ១០៦,១៩លានដុល្លារ, ប្រទេសចំនួន៥ ដែលជាសមាជិកអាស៊ាននាំចេញអង្ករបាន ៤០ ២៩១តោន មានទឹកប្រាក់ ២៨,៨៨លានដុល្លារ, ប្រទេសចិន និងតំបន់រដ្ឋបាលស្វយ័តមានចំនួន ៧០ ៤៣៥តោន មានទំហំទឹកប្រាក់ ៤១,៣៥លានដុល្លារ និងទៅកាន់ប្រទេសចំនួន២៦ ផ្សេងៗទៀត អាហ្វ្រិក មជ្ឈឹមបូព៌ា មានចំនួន ៣៧ ៣៧៥តោន គិតជាទឹកប្រាក់ចំនួន ៣២,៧៧លានដុល្លារ។
ប្រភេទអង្ករដែលកម្ពុជានាំចេញក្នុងរយៈពេល៤ខែ នៃឆ្នាំ២០២៥នេះ រួមមាន៖ អង្ករក្រអូបចំនួន ៧៧,៨៤%, ប្រភេទអង្ករសគ្រាប់វែង ១៧,១៥%, អង្ករចំហ៊ុយ ២,៤៧%, អង្ករសរីរាង្គចំនួន ១,៩៥% និងអង្ករផ្សេងៗទៀតចំនួន ០,៤៩%។ លើសពីនេះ កម្ពុជា ក៏បាននាំចេញស្រូវទៅកាន់ប្រទេសជិតខាងចំនួន ៣ ០៣១ ៤៣១តោន គិតជាទឹកប្រាក់ ៧២៣,០៥លានដុល្លារ៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី