SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

ព័ត៌មានថ្មីៗ

ព័ត៌មានថ្មីៗ

កម្ពុជា ទទួលបានទុនបម្រុងពីអន្តរជាតិ ២២,៥ប៊ីលានដុល្លារ ក្នុងឆ្នាំ២០២៤


កម្ពុជា ទទួលបានទុនបម្រុងពីអន្តរជាតិ ២២,៥ប៊ីលានដុល្លារ ក្នុងឆ្នាំ២០២៤
A+ A-

ភ្នំពេញ៖ កម្ពុជា ទទួលបានទុនបម្រុងអន្តរជាតិបានចំនួន ២២,៥ប៊ីលានដុល្លារ កើនឡើង ១២,៦% ដែលស្មើនឹងប្រមាណ ៧ខែ នៃការនាំចូលទំនិញនិងសេវាសម្រាប់គ្រាបន្ទាប់ នេះជាកម្រិតមួយខ្ពស់ជាងកម្រិតអប្បបរមាសម្រាប់ប្រទេសកំពុងអភិវឌ្ឍន៍។ នេះបើយោងតាមរបាយការណ៍ប្រចាំឆ្នាំ ២០២៤ របស់ធនាគារជាតិ នៃកម្ពុជា។

ចំពោះ វិស័យក្រៅប្រទេស សមតុល្យជញ្ជាំងទូទាត់កម្ពុជា ត្រូវបានប៉ាន់ស្មានថាមានអតិរេក ៤៣២,៥ លានដុល្លារ ដែលបណ្តាលមកពីការកើនឡើងពីទ្រព្យអកម្មបរទេសសុទ្ធនៃគណនីហិរញ្ញវត្ថុ ខណៈអតិរេកគណនីចរន្តនិងដើមទុនបានថយចុះ។ សេដ្ឋកិច្ចកម្ពុជា ត្រូវបានប៉ាន់ស្មានថាសម្រេចបានកំណើនរឹងមាំក្នុងអត្រា ៦% នៅឆ្នាំ២០២៤ ធៀបនឹង ៥%នៅឆ្នាំ២០២៣ ដែលគាំទ្រជាចម្បងដោយកំណើនខ្ពស់នៃវិស័យកម្មន្តសាល និងការបន្តងើបឡើងជាលំដាប់នៃវិស័យទេសចរណ៍។

រីឯ វិស័យកសិកម្មបន្ត មានវឌ្ឍនភាពល្អ ដោយផលិតកម្មស្រូវ កៅស៊ូ និងជលផល បានកើនឡើង ក្នុងនោះ វិស័យសំណង់ និងអចលនទ្រព្យមានកំណើនទន់ខ្សោយ ដោយសារការធ្លាក់ចុះតម្រូវការ ស្របពេលតម្លៃ អចលនទ្រព្យស្ថិតក្នុងស្ថានភាពកែតម្រូវ៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

ADB អនុម័តកម្ចីចំនួន ៥០លានដុល្លារ ដល់កម្ពុជា ជំ...

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

តើគោលនយោបាយជាតិស្តីពី«វិទ្យាសាស្ត្រ បច្ចេកវិទ្យ...

អ្វីជា«សហគមន៍កសិកម្មទំនើប»? រដ្ឋាភិបាលជួយបានអ្វ...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី