SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

ព័ត៌មានថ្មីៗ

ព័ត៌មានថ្មីៗ

កម្ពុជា ប្តេជ្ញាបន្តចូលរួមជាមួយប្រព័ន្ធ Lisbon និងអង្គការ WIPO ដើម្បីលើកកម្ពស់ផលិតផលជាតិ ពិសេសផលិតផលមានសក្តានុពល GI


កម្ពុជា ប្តេជ្ញាបន្តចូលរួមជាមួយប្រព័ន្ធ Lisbon និងអង្គការ WIPO ដើម្បីលើកកម្ពស់ផលិតផលជាតិ ពិសេសផលិតផលមានសក្តានុពល GI
ពាណិជ្ជកម្ម

2025-07-12

ទូច សូរិយា

ពាណិជ្ជកម្ម

2025-07-12

ទូច សូរិយា

A+ A-

ភ្នំពេញ៖ កម្ពុជា ប្តេជ្ញាចិត្តបន្តចូលរួមយ៉ាងសកម្មជាមួយប្រព័ន្ធ Lisbon និងអង្គការ WIPO ដើម្បីលើកកម្ពស់ផលិតផលជាតិ ពិសេសផលិតផលមានសក្តានុពល GI ដើម្បីចុះបញ្ជីការពារនៅក្នុងប្រព័ន្ធ Lisbon ទៅកាន់ឆាកអន្តរជាតិ និងជាផ្នែកមួយនៃការចូលរួមសម្រេចបាននូវការអនុវត្តគោលនយោបាយអភិវឌ្ឍន៍ប្រកបដោយចីរភាព និងបរិយាបន្ន។ នេះបើតាមការចុះផ្សាយរបស់ក្រសួងពាណិជ្ជកម្ម នាថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៥។

ក្នុងឱកាសប្រារពខួប ១០ឆ្នាំ នៃអនុសញ្ញាទីក្រុងហ្សឺណែវ នៃកិច្ចព្រមព្រៀង Lisbon Agreement ស្តីពីការការពារផលិតផលសម្គាល់ភូមិសាស្ត្រ ឯកឧត្តម អ៊ុក ប្រជា រដ្ឋលេខាធិការនៃក្រសួងពាណិជ្ជកម្ម បានលើកឡើងថា កម្ពុជា ជាប្រទេសដំបូងគេដែលបានចូលជាសមាជិកនៃអនុសញ្ញាទីក្រុងហ្សឺណែវ នៃកិច្ចព្រមព្រៀង Lisbon Agreement ស្តីពីការការពារផលិតផលសម្គាល់ភូមិសាស្ត្រកាលពីឆ្នាំ២០១៨ និងជាប្រទេសដំបូងគេដែលទទួលបានការការពារជាអន្តរជាតិ តាមរយៈការចុះបញ្ជី «ម្រេចកំពត» ដែលជាផលិតផលជាតិមានអត្តសញ្ញាណវប្បធម៌ និងមរតកប្រវត្តិសាស្ត្រ ក៏ដូចជាការអភិវឌ្ឍរបស់សហគមន៍កសិករកម្ពុជានៅក្នុងខេត្តកំពតផងដែរ។

ឯកឧត្តម អ៊ុក ប្រជា បានបន្តថា កម្ពុជា បានចុះបញ្ជីផលិតផលសម្គាល់ភូមិសាស្ត្រ ឬ GI ជាតិសរុបបានចំនួន ៦ រួមមាន៖ ម្រេចកំពត ស្ករត្នោតកំពង់ស្ពឺ ក្រូចថ្លុងកោះទ្រង់ ទឹកឃ្មុំព្រៃមណ្ឌលគិរី សូត្រតាកែវ និងអង្ករក្រអូបព្រះវិហារ។ ដោយឡែកផលិតផលសម្គាល់ភូមិសាស្ត្រ ដែលបានចុះបញ្ជីក្រោមប្រព័ន្ធ Lisbon មានដូចជា ម្រេចកំពត និងអំបិលកំពត-កែប ដោយបានទទួលសិទ្ធិការពារជាអន្តរជាតិតាមរយៈអនុសញ្ញាទីក្រុងហ្សឺណែវ នៃកិច្ចព្រមព្រៀង Lisbon Agreement ស្តីពីការការពារផលិតផលសម្គាល់ភូមិសាស្ត្រ ព្រមទាំងបានជួយពង្រឹងសមត្ថភាពដឹកនាំម៉ាក ការបន្ថែមតម្លៃ និងទំនុកចិត្តសម្រាប់អ្នលប្រើប្រាស់ផងដែរ៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

អ្វីជា«សហគមន៍កសិកម្មទំនើប»? រដ្ឋាភិបាលជួយបានអ្វ...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី