2025-11-09
គិត បុប្ផា
2025-11-09
គិត បុប្ផា
ភ្នំពេញ៖ លោកជំទាវ តឹករ៉េត កំរង រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម ចូលរួមជាវាគ្មិនក្នុងកម្មវិធីបើកកិច្ចប្រជុំកំពូល Bosphorus លើកទី១៦ ក្រោមប្រធានបទ «Global Challenges: Adjusting to New Realities» ដើម្បីបង្កើនវត្តមានកម្ពុជាលើឆាកអន្តរជាតិ លើកកម្ពស់កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្ម ពង្រឹងភាពជាដៃគូជាមួយថ្នាក់ដឹកនាំពិភពលោក ព្រមទាំងស្វែងយល់ពីកាលានុវត្តភាពថ្មីៗសម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព។
ក្នុងព្រឹត្តិការណ៍ ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី៦-៧ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅទីក្រុងអ៊ីស្តង់ប៊ុលនៃសាធារណរដ្ឋតួកគីយ៉េ លោកជំទាវ តឹករ៉េត កំរង បានថ្លែងពីបទពិសោធរបស់កម្ពុជា ក្នុងការរក្សាសន្តិភាព និងការអភិវឌ្ឍប្រកបដោយនិរន្តរភាព និងភាពធន់ ស្របតាមយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា តាមរយៈការធ្វើពិពិធកម្មសេដ្ឋកិច្ច ឌីជីថលូបនីយកម្ម និងការធ្វើសមាហរណកម្មពាណិជ្ជកម្ម ព្រមទាំងការលើកកម្ពស់វិស័យទេសចរណ៍ តាមរយៈការកសាងហេដ្ឋារចនាសម្ព័ន្ធថ្មីៗ។
កិច្ចប្រជុំកំពូល Bosphorus លើកទី១៦ រៀបចំដោយស្ថាប័ន International Cooperation Platform (ICP) ដោយមានសមាសភាពចូលរួមពីថ្នាក់ដឹកនាំ និងធុរជនសំខាន់ៗមកពីបណ្ដាប្រទេសចំនួនជាង៦០ ទូទាំងពិភពលោក សរុបប្រមាណ ២ពាន់រូប៕
នាំមកជូនដោយ

2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...



ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី