SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

ព័ត៌មានថ្មីៗ

ព័ត៌មានថ្មីៗ

កម្ពុជា-ហ្វីលីពីន ប្តេជ្ញាជំរុញកិច្ចសហការលើវិស័យសំខាន់ៗ ពិសេសពាណិជ្ជកម្ម និងធុរកិច្ច


កម្ពុជា-ហ្វីលីពីន ប្តេជ្ញាជំរុញកិច្ចសហការលើវិស័យសំខាន់ៗ ពិសេសពាណិជ្ជកម្ម និងធុរកិច្ច
សង្គមជាតិ-សេដ្ឋកិច្ច

2024-12-22

គន ម៉េងហុង

សង្គមជាតិ-សេដ្ឋកិច្ច

2024-12-22

គន ម៉េងហុង

A+ A-

ភ្នំពេញ៖ កម្ពុជា និងហ្វីលីពីន ប្តេជ្ញាជំរុញកិច្ចសហប្រតិបត្តិការលើវិស័យសំខាន់ៗ ពិសេសពាណិជ្ជកម្ម និងធុរកិច្ច តាមរយៈទស្សនកិច្ចផ្លូវការរបស់សម្តេចធិបតីនាយករដ្ឋមន្ត្រីទៅហ្វីលីពីននៅឆ្នាំ២០២៥ ដើម្បីជាឱកាសប្រទេសទាំងពីរ អាចពង្រឹងទំនាក់ទំនងទ្វេភាគី និងពង្រីកកិច្ចសហប្រតិបត្តិការបន្ថែមទៀត។

ក្នុងកិច្ចប្រជុំពិភាក្សាការងារ កាលពីថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៤ នេះ ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការបរទេស និងលោកជំទាវ Flerida Ann Camilie P. Mayo ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋហ្វីលីន បានលើកឡើងពីការរីចម្រើនចំពោះកិច្ចសហប្រតិបត្តិការទ្វេភាគីប្រទេសទាំងពីរ រួមមានវិស័យពាណិជ្ជកម្ម ទេសចរណ៍ វិនិយោគ និងការតភ្ជាប់ ក៏ដូចជាការដោះស្រាយបញ្ហាឧក្រិដ្ឋកម្មអនឡាញឆ្លងដែនជាដើម។

ឯកឧត្តម ប្រាក់ សុខុន និងលោកជំទាវ Flerida Ann Camilie P. Mayo ក៏ពិភាក្សាពីការតភ្ជាប់ជើងហោះហើរត្រង់ពីទីក្រុងភ្នំពេញ និងទីក្រុងម៉ានីល ដែលអាចរួមចំណែកដល់ការផ្លាស់ប្តូរទេសចរណ៍ ប្រជាជននិងប្រជាជន។ ទន្ទឹមនឹងនេះ ឯកឧត្តម ប្រាក់ សុខុន ជឿជាក់ថា អង្ករកម្ពុជា ដែលនាំចេញទៅហ្វីលីពីន នឹងមានតម្រូវការកាន់តែច្រើនឡើងថែមទៀតផងដែរ។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស ចុះផ្សាយថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៤៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

ADB អនុម័តកម្ចីចំនួន ៥០លានដុល្លារ ដល់កម្ពុជា ជំ...

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

តើគោលនយោបាយជាតិស្តីពី«វិទ្យាសាស្ត្រ បច្ចេកវិទ្យ...

អ្វីជា«សហគមន៍កសិកម្មទំនើប»? រដ្ឋាភិបាលជួយបានអ្វ...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី