SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

តុលាការកំពូល នឹងបន្តប្រើប្រាស់កម្មវិធី«រដ្ឋាភិបាលឌីជីថល»គ្រប់គ្រងសំណុំរឿង ដើម្បីបង្កើនការផ្តល់នូវសេវាយុត្តិធម៌


តុលាការកំពូល នឹងបន្តប្រើប្រាស់កម្មវិធី«រដ្ឋាភិបាលឌីជីថល»គ្រប់គ្រងសំណុំរឿង ដើម្បីបង្កើនការផ្តល់នូវសេវាយុត្តិធម៌
A+ A-

ភ្នំពេញ៖ តុលាការកំពូល និងមហាអយ្យការអមតុលាការកំពូល នឹងបន្តសហការជាមួយក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ដាក់ឱ្យប្រើថ្នាលនិងកម្មវិធីរដ្ឋាភិបាលឌីជីថល ក្នុងការអភិវឌ្ឍនិងប្រើប្រាស់កម្មវិធីគ្រប់គ្រងសំណុំរឿង ដើម្បីបង្កើនការផ្តល់នូវសេវាយុត្តិធម៌សម្រាប់សង្គមជាតិ។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងប្រៃសណីយ៍ កាលពីថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៤។

តុលាការកំពូល និងក្រសួងប្រៃសណីយ៍ នឹងជំរុញការបណ្តុះបណ្តាលនិងការចាប់យកឌីជីថលរបស់មន្រ្តីនៃតុលាការកំពូលនិងមហាអយ្យការអមតុលាការកំពូល ឱ្យកាន់តែមានគុណភាពល្អប្រសើរ និងប្រសិទ្ធភាពទៀតផង។ ជាមួយគ្នានេះ តុលាការកំពូល កំពុងជំរុញការធ្វើបរិវត្តកម្មឌីជីថល និងកែប្រែស្ថាប័នទៅជាស្ថាប័នឌីជីថល ដើម្បីលើកកម្ពស់ប្រសិទ្ធភាពនៃការផ្តល់សេវាយុត្តិធម៌ ប្រកបដោយគុណភាព ភាពឆាប់រហ័ស ងាយស្រួល សុក្រឹតភាព និងតម្លាភាពផងដែរ។

តាមរយៈការចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា(MOU) ជាមួយក្រសួងប្រៃសណីយ៍ ស្ដីពី «កិច្ចសហប្រតិបត្តិការដាក់ឱ្យប្រើថ្នាលផ្ទៀងផ្ទាត់ឯកសារ verify.gov.kh និងការរៀបចំហេដ្ឋារចនាសម្ព័ន្ធ និងការតភ្ជាប់អ៊ីនធឺណិត» តុលាការកំពូល ទទួលបាននូវវឌ្ឍនភាពនៃបរិវត្តកម្មឌីជីថលចំនួន៤។ វឌ្ឍនភាពនៃបរិវត្តកម្មឌីជីថលចំនួន៤ ដែលតុលាការកំពូលទទួលបាននោះ រួមមាន៖ ទី១. បញ្ចប់នូវការរៀបចំហេដ្ឋារចនាសម្ព័ន្ធនិងការតភ្ជាប់អ៊ីនធឺណិត, ទី២. ការបណ្ដុះបណ្ដាលលើជំនាញឌីជីថលចំនួន ២វគ្គ គឺវគ្គសន្តិសុខសាយប័រ និងវគ្គអក្ខរកម្មឌីជីថល ដល់មន្ត្រីតុលាការកំពូលសរុបចំនួន១១២ និងទី៣. បញ្ចប់កិច្ចពិភាក្សាបច្ចេកទេសលើការដាក់ឱ្យប្រើប្រាស់ថ្នាលផ្ទៀងផ្ទាត់ឯកសាររបស់រាជរដ្ឋាភិបាល verify.gov.kh។

ចំពោះទី៤. ទទួលបាននូវ៖ កុំព្យូទ័រចំនួន ១១៦គ្រឿង, Domain Controller សម្រាប់គ្រប់គ្រងសិទ្ធិអ្នកប្រើប្រាស់, Server ជំនាន់ថ្មីសម្រាប់គ្រប់គ្រងសំណុំរឿងចំនួន ១គ្រឿង, Server សម្រាប់គ្រប់គ្រងការព្រីននិងការស្គែនឯកសារចំនួន ១គ្រឿង, ម៉ាស៊ីនព្រីននិងស្គែនចំនួន ១០គ្រឿង, ការ Hosting វេបសាយរបស់តុលាការកំពូល និងអាជ្ញាប័ណ្ណ Office 365៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

អ្វីជា«សហគមន៍កសិកម្មទំនើប»? រដ្ឋាភិបាលជួយបានអ្វ...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី