SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

ធនាគារជាតិ និងក្រុមហ៊ុនចិន Alipay+ ពង្រីកការទូទាត់ឆ្លងដែនឱ្យកាន់តែទូលំទូលាយ


ធនាគារជាតិ និងក្រុមហ៊ុនចិន Alipay+ ពង្រីកការទូទាត់ឆ្លងដែនឱ្យកាន់តែទូលំទូលាយ
ធនាគារ-ហិរញ្ញវត្ថុ

2024-10-17

លី គឹមហុង

ធនាគារ-ហិរញ្ញវត្ថុ

2024-10-17

លី គឹមហុង

A+ A-

ភ្នំពេញ៖ ធនាគារជាតិ សហការជាមួយក្រុមហ៊ុន Ant International ដាក់ឱ្យដំណើរការជាផ្លូវការនូវប្រព័ន្ធទូទាត់កូដ QR ឆ្លងដែន ដោយភ្ជាប់ប្រព័ន្ធបាគងកម្ពុជា ជាមួយនឹង Alipay+ ដែលជាដំណោះស្រាយទូទាត់ប្រាក់តាមទូរសព្ទឈានមុខគេលើពិភពលោក។ នេះបើតាមការចុះផ្សាយរបស់ធនាគារជាតិនៃកម្ពុជា កាលពីថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៤។

កិច្ចសហប្រតិបត្តិការខាងលើនេះ អ្នកប្រើប្រាស់បណ្តាញ Alipay+ នឹងអាចស្កេនខេអេចឃ្យូអរកូត (KHQR Code) ដើម្បីទូទាត់ថ្លៃទំនិញ និងសេវារបស់អាជីវករនៅប្រទេសកម្ពុជា ដែលមានគណនីជាប្រាក់រៀលបានផងដែរ។ លោកស្រី ជា សិរី ទេសាភិបាលធនាគារជាតិ បានបញ្ជាក់ថា កិច្ចសហការនាពេលនេះ នឹងពង្រីក ព្រមទាំងបង្កើនប្រព័ន្ធទូទាត់ឌីជីថលរបស់កម្ពុជា និងផ្តល់បទពិសោធប្រកបដោយភាពរលូនសម្រាប់ទាំងប្រជាជនក្នុងស្រុក និងភ្ញៀវអន្តរជាតិ។

ក្នុងកម្មវិធីសម្ពោធដាក់ឱ្យដំណើរការគម្រោងទូទាត់ឆ្លងដែនតាមឃ្យូអរកូត (KHQR) ក្នុងភាពជាដៃគូជាមួយក្រុមហ៊ុន Ant International នេះ បានធ្វើឡើង កាលពីថ្ងៃទី១៤ ខែតុលា ដោយមានវត្តមាន លោក Edward Yue អ្នកគ្រប់គ្រងទូទៅទទួលបន្ទុកតំបន់អាស៊ីអាគ្នេយ៍ អូស្ត្រាលី និងនូវែលសេឡង់ នៃក្រុមហ៊ុន Ant International, លោកជំទាវបណ្ឌិត ជា សិរី និងតំណាងគ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

អ្វីជា«សហគមន៍កសិកម្មទំនើប»? រដ្ឋាភិបាលជួយបានអ្វ...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី