SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

គម្រោង«ពង្រឹងសុវត្ថិភាពហិរញ្ញវត្ថុក្នុងសហគមន៍» ផ្តល់ឱ្យពលរដ្ឋចៀសផុតពីបំណុល និងការបោកប្រាស់


គម្រោង«ពង្រឹងសុវត្ថិភាពហិរញ្ញវត្ថុក្នុងសហគមន៍» ផ្តល់ឱ្យពលរដ្ឋចៀសផុតពីបំណុល និងការបោកប្រាស់
ធនាគារ-ហិរញ្ញវត្ថុ

2024-10-10

គិត បុប្ផា

ធនាគារ-ហិរញ្ញវត្ថុ

2024-10-10

គិត បុប្ផា

A+ A-

ភ្នំពេញ៖ គម្រោង «ការពង្រឹងសុវត្ថិភាពហិរញ្ញវត្ថុក្នុងសហគមន៍» នឹងចូលរួមចំណែកជួយឱ្យពលរដ្ឋចេះគ្រប់គ្រងនិងចាត់ចែងលុយកាក់ក្នុងគ្រួសារ យល់ដឹងពីសិទ្ធិនិងកាតព្វកិច្ចពាក់ព័ន្ធនឹងកម្ចី ចៀសផុតពីការចាញ់បោកផ្នែកហិរញ្ញវត្ថុ និងជួយបញ្ចៀសបំណុលច្រើនលើសលប់របស់ពលរដ្ឋ។ នេះជាការលើកឡើងរបស់លោកជំទាវ ឌិត នីតា ប្រធានសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា កាលពីថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៤។

ក្នុងសិក្ខាសាលាស្តីពី ការផ្សព្វផ្សាយលទ្ធផលគម្រោង ការពង្រឹងសុវត្ថិភាពហិរញ្ញវត្ថុក្នុងសហគមន៍ «លើការលើកកម្ពស់ចំណេះដឹងផ្នែកហិរញ្ញវត្ថុ សិទ្ធិ និងកិច្ចការពារអតិថិជន» លោកជំទាវ ឌិត នីតា បញ្ជាក់ថា គម្រោងនេះ បានបង្កើតទ្បើងស្របតាមយុទ្ធសាស្រ្តជាតិស្តីពី បរិយាបន្នហិរញ្ញវត្ថុ ឆ្នាំ២០១៩-២០២៥ និងឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែងតាមមូលដ្ឋាន។ គម្រោងពង្រឹងសុវត្ថិភាពហិរញ្ញវត្ថុ គឺបានលើកកម្ពស់ចំណេះដឹងហិរញ្ញវត្ថុ សិទ្ធិ និងកិច្ចការពារអតិថិជន តាមរយៈការកសាងសមត្ថភាពភាគីពាក់ព័ន្ធ ពិសេសអាជ្ញាធរភូមិ ឃុំ ដែលជាជនបង្គោលដើម្បីបញ្ជ្រាបចំណេះដឹងដល់ប្រជាជនក្នុងសហគមន៍។

គម្រោង ការពង្រឹងសុវត្ថិភាពហិរញ្ញវត្ថុក្នុងសហគមន៍ ត្រូវបានដាក់ឱ្យដំណើរការជាផ្លូវការ កាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៣ និងកំពុងអនុវត្តសាកល្បងក្នុងខេត្តចំនួន៤ រួមមាន៖ កំពង់ធំ កំពង់ស្ពឺ ស្វាយរៀង និងបាត់ដំបង។ ក្នុងពេលសាកល្បង គម្រោងសម្រេចបានលទ្ធផល ដូចជាបណ្តុះបណ្តាលគ្រូបង្គោលថា្នក់ឃុំបាន 0២វគ្គ ដែលមានអ្នកចូលរួមចំនួន៥៩រូប ក្នុងនោះមានស្រ្តីចំនួន ១៦នាក់ ក្នុងនោះគ្រូបង្គោលថ្នាក់ឃុំគឺមកពីខេត្តកំពង់ធំ បាត់ដំបង កំពង់ស្ពឺ និងខេត្តស្វាយរៀង៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

អ្វីជា«សហគមន៍កសិកម្មទំនើប»? រដ្ឋាភិបាលជួយបានអ្វ...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី