2024-07-25
ដេប៉ាលីយែរ ម៉ារីលីណា
2024-07-25
ដេប៉ាលីយែរ ម៉ារីលីណា
ភ្នំពេញ៖ វិទ្យាស្ថានបច្ចេកទេសរបស់កម្ពុជា និងសាលាពហុបច្ចេកទេសរបស់សិង្ហបុរី នឹងសហការបណ្តុះបណ្តាលជំនាញបច្ចេកទេសកម្រិតស្តង់ដារសិង្ហបុរី នៅកម្ពុជា ក្នុងគោលដៅពង្រឹងកម្រិតបណ្តុះបណ្តាលជំនាញឱ្យកាន់តែប្រសើរស្របតាមតម្រូវការទីផ្សារ។ កិច្ចសហការនេះ បានព្រមព្រៀងដោយឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងលោក AW TUAN KEE នាយករងសាលាពហុបច្ចេកទេស Tamesak នៃសិង្ហបុរី។
ឯកឧត្តម ហេង សួរ បានលើកឡើងថា វិទ្យាស្ថានបច្ចេកទេស និងសាលាពហុបច្ចេកទេសរបស់កម្ពុជា-សិង្ហបុរី នឹងសហការបណ្តុះបណ្តាលធនធានមនុស្ស និងនិយាមសិក្សាស្តង់ដាររបស់សិង្ហបុរីមកបណ្តុះបណ្តាលជំនាញនៅកម្ពុជា ដើម្បីជាគន្លឹះពង្រឹងកម្រិតជំនាញតាមតម្រូវការទីផ្សារឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់។
ក្នុងកិច្ចពិភាក្សារវាងភាគីទាំងពីរ នាថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៤ លោក AW TUAN KEE បានគាំទ្រ ចំពោះកិច្ចសហការរបស់សាលាបច្ចេកទេសរវាងប្រទេសទាំងពីរ ដើម្បីពង្រឹងធនធានមនុស្សឱ្យមានស្តង់ដារខ្ពស់និងជាប្រយោជន៍ដ៏សំខាន់សម្រាប់អភិវឌ្ឍន៍សង្គមជាតិកម្ពុជាឱ្យទទួលបានជោគជ័យ។ នេះបើតាមការចុះផ្សាយរបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នាថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៤៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី