SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

ព័ត៌មានថ្មីៗ

ព័ត៌មានថ្មីៗ

មូលនិធិគន្ធបុប្ផាកម្ពុជា អំពាវនាវឱ្យសប្បុរសជនប្រុងប្រយ័ត្នមុនបរិច្ចាគលើយុទ្ធនាការ«១ម៉ឺនរៀល ១ម៉ឺននាក់» តាមរយៈ QR Code


មូលនិធិគន្ធបុប្ផាកម្ពុជា អំពាវនាវឱ្យសប្បុរសជនប្រុងប្រយ័ត្នមុនបរិច្ចាគលើយុទ្ធនាការ«១ម៉ឺនរៀល ១ម៉ឺននាក់» តាមរយៈ QR Code
សង្គមជាតិ-សេដ្ឋកិច្ច

2024-06-09

ទូច សូរិយា

សង្គមជាតិ-សេដ្ឋកិច្ច

2024-06-09

ទូច សូរិយា

A+ A-

ភ្នំពេញ៖ មូលនិធិគន្ធបុប្ផាកម្ពុជា អំពាវនាវឱ្យសប្បុរសជនទាំងក្នុង និងក្រៅប្រទេសទាំងអស់ ប្រុងប្រយ័ត្ន និងពិនិត្យមើលឈ្មោះគណនីនៅលើអេក្រង់ទូរសព្ទឱ្យបានច្បាស់មុននឹងស្កែន QR Code បរិច្ចាគក្នុងយុទ្ធនាការ«១ម៉ឺនរៀល ១ម៉ឺននាក់» ឆ្នាំ២០២៤ ដើម្បីចៀសវាងការក្លែងបន្លំ QR Code ផ្ទាល់ខ្លួនពីជនខិលខូច។

បើតាមសេចក្តីជូនដំណឹងរបស់មូលនិធិគន្ធបុប្ផាកម្ពុជា នាថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២៤ បានបញ្ជាក់ថា QR Code ដែលត្រឹមត្រូវ របស់មូលនិធិគន្ធបុប្ផាកម្ពុជា គឺនៅពេលស្កែននឹងឃើញឈ្មោះ «មូលនិធិគន្ធបុប្ផាកម្ពុជា» ជាអ្នកទទួលនៅលើអេក្រង់ទូរសព្ទរបស់សប្បុរសជនផ្ទាល់តែម្តង។

សូមជម្រាបថា ចាប់តាំងពីប្រកាសបើកយុទ្ធនាការ «១ម៉ឺនរៀល ១ម៉ឺននាក់» ឆ្នាំ២០២៤ កាលពីថ្ងៃ១ មិថុនា កន្លងទៅ មូលនិធិគន្ធបុប្ផាកម្ពុជា ទទួលបានថវិកាបរិច្ចាគសមមូលជាប្រាក់ដុល្លារចំនួនប្រមាណ ១លាន ២៧ម៉ឺនដុល្លារ ពីសប្បុរសជនជាង ១២ម៉ឺននាក់។ យុទ្ធនាការ «១ម៉ឺនរៀល ១ម៉ឺននាក់» ឆ្នាំ២០២៤ របស់មូលនិធិគន្ធបុប្ផាកម្ពុជានេះ គឺមានរយៈពេល ១ខែពេញ ដែលចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៤៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

ADB អនុម័តកម្ចីចំនួន ៥០លានដុល្លារ ដល់កម្ពុជា ជំ...

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

តើគោលនយោបាយជាតិស្តីពី«វិទ្យាសាស្ត្រ បច្ចេកវិទ្យ...

អ្វីជា«សហគមន៍កសិកម្មទំនើប»? រដ្ឋាភិបាលជួយបានអ្វ...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី