SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

ព័ត៌មានថ្មីៗ

ព័ត៌មានថ្មីៗ

កម្ពុជាមាន MSMEs ប្រមាណ៧៥ម៉ឺនអង្គភាព ផ្តល់ការងារដល់មនុស្សជិត៣លាននាក់ ខណៈយុទ្ធសាស្ត្រជាតិថ្មីនឹងពង្រឹងការគាំទ្រវិស័យនេះ


កម្ពុជាមាន MSMEs ប្រមាណ៧៥ម៉ឺនអង្គភាព ផ្តល់ការងារដល់មនុស្សជិត៣លាននាក់ ខណៈយុទ្ធសាស្ត្រជាតិថ្មីនឹងពង្រឹងការគាំទ្រវិស័យនេះ
A+ A-

ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា មានប្រសាសន៍ថា តាមជំរឿនសេដ្ឋកិច្ចឆ្នាំ២០២២ របស់វិទ្យាស្ថានជាតិស្ថិតិ កម្ពុជាមានអង្គភាពសេដ្ឋកិច្ចដែលអាចចាត់ទុកថាជាសហគ្រាសធុនមីក្រូ តូច និងមធ្យម (MSMEs) សរុបប្រមាណ៧៥ម៉ឺនអង្គភាព ដែលប្រើប្រាស់កម្លាំងពលកម្មប្រមាណ៣លាននាក់ ក្នុងនោះស្ត្រីប្រមាណ១,៨លាននាក់។ MSMEs ក៏បានរួមចំណែកប្រមាណ៦៣% នៃផលិតផលក្នុងស្រុកសរុប និងផ្តល់ការងារជាង៧០% ដោយមិនរាប់បញ្ចូលវិស័យកសិកម្ម។

 ថ្លែងក្នុងពិធី ប្រកាសដាក់ឱ្យ​អនុវត្តជា​ផ្លូវការ «យុទ្ធសាស្ត្រជាតិស្តីពីការអភិវឌ្ឍសហគ្រាសធុនមីក្រូ តូច និងមធ្យម ឆ្នាំ២០២៦-២០៣០» នាថ្ងៃទី២២ តុលា ២០២៦ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត លើកឡើងថាការអភិវឌ្ឍ MSMEs មិនមែនទើបតែចាប់ផ្តើមនោះទេ ព្រោះរាជរដ្ឋាភិបាលអាណត្តិមុនៗ ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន បានកសាងមូលដ្ឋានគ្រឹះសំខាន់ៗ ដូចជា សន្តិភាព ស្ថិរភាព ហេដ្ឋារចនាសម្ព័ន្ធ ក្របខ័ណ្ឌច្បាប់ និងបរិយាកាសធុរកិច្ច ដើម្បីជំរុញការរីកចម្រើនរបស់វិស័យឯកជន និងសហគ្រាសក្នុងស្រុក។

 ទន្ទឹមនេះ រាជរដ្ឋាភិបាលនីតិកាលទី៧ បានដាក់ឱ្យអនុវត្តយុទ្ធសាស្ត្រជាតិស្តីពីការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ ឆ្នាំ២០២៣-២០២៨ និងយុទ្ធសាស្ត្រជាតិស្តីពីការអភិវឌ្ឍធុរកិច្ចថ្មី (Startup) ឆ្នាំ២០២៦-២០៣០ ដើម្បីពង្រីកការគាំទ្រដល់អ្នកប្រកបរបរ និងអាជីវកម្មក្រៅប្រព័ន្ធ ព្រមទាំងជំរុញនវានុវត្តន៍ និងសហគ្រិនភាពក្នុងចំណោមយុវជនកម្ពុជា។

 សម្តេចធិបតីបានបន្ថែមថា ការដាក់ឱ្យអនុវត្ត «យុទ្ធសាស្ត្រជាតិស្តីពីការអភិវឌ្ឍសហគ្រាសធុនមីក្រូ តូច និងមធ្យម ឆ្នាំ២០២៦-២០៣០» គឺជាជំហានបន្ទាប់ ដើម្បីតភ្ជាប់គោលនយោបាយ និងយន្តការគាំទ្រឱ្យកាន់តែមានភាពប្រទាក់ក្រឡា គ្រប់ជ្រុងជ្រោយ និងឆ្លើយតបនឹងតម្រូវការជាក់ស្តែងរបស់សហគ្រាស៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

ADB អនុម័តកម្ចីចំនួន ៥០លានដុល្លារ ដល់កម្ពុជា ជំ...

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

អ្វីជា«សហគមន៍កសិកម្មទំនើប»? រដ្ឋាភិបាលជួយបានអ្វ...

តើគោលនយោបាយជាតិស្តីពី«វិទ្យាសាស្ត្រ បច្ចេកវិទ្យ...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី