2025-06-23
ឃី ភារៈ
2025-06-23
ឃី ភារៈ
ភ្នំពេញ៖ ឯកឧត្តម ទុយ រី ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសជប៉ុន បានលើកទឹកចិត្តឱ្យពាណិជ្ជករ និងអ្នកវិនិយោគិនជប៉ុនធំៗ ទៅបើកក្រុមហ៊ុន និងដាក់ទុនវិនិយោគនៅកម្ពុជា។ ការលើកឡើងបែបនេះ ក្នុងកម្មវិធីកិច្ចប្រជុំប្រចាំឆ្នាំលើកទី១២ របស់សមាគមជប៉ុន-កម្ពុជា នៅស្ថានឯកអគ្គរាជទូតកម្ពុជា នៅទីក្រុងតូក្យូ ប្រទេសជប៉ុន កាលពីថ្ងៃទី២០ ខែមិថុនា ឆ្នាំ ២០២៥។
ក្នុងកម្មវិធីកិច្ចប្រជុំប្រចាំឆ្នាំលើកទី១២ ដែលមានការចូលរួមពីឯកឧត្តម Fumiaki Takahashi ប្រធានសមាគមជប៉ុន-កម្ពុជា ឯកឧត្តម ទុយ រី បានកោតសរសើរចំពោះសមាគម JCA ក្នុងការជំរុញកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និងវិនិយោគរវាងកម្ពុជា និងជប៉ុន តាមរយៈការបន្តរៀបចំសិក្ខាសាលាវិនិយោគ កម្មវិធីផ្គូផ្គងពាណិជ្ជកម្ម និងជាពិសេសការបញ្ជូនគណៈប្រតិភូអ្នកវិនិយោគជប៉ុនមកកម្ពុជា ដែលពិតជាបានរួមចំណែកលើកកម្ពស់ និងពង្រីកទំនាក់ទំនងពាណិជ្ជកម្ម និងវិនិយោគ រវាងប្រទេសទាំងពីរកាន់តែល្អប្រសើរថែមទៀត។
ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តមឯកអគ្គរាជទូត បានអញ្ជើញក្រុមហ៊ុនអ្នកចូលរួមកិច្ចប្រជុំទាំងអស់ទៅចូលរួមគាំទ្រ និងទស្សនាពន្លាជាតិកម្ពុជា ជាពិសេសកម្មវិធីទិវាជាតិកម្ពុជា ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២៥ នៅក្នុងព្រឹត្តិការណ៍ពិព័រណ៍ពិភពលោក២០២៥ នៅទីក្រុងអូសាកា ផងដែរ។ ជាមួយគ្នានេះ ឯកឧត្តម Fumiaki Takahashi លើកឡើងថា កិច្ចប្រជុំប្រចាំឆ្នាំនេះ រៀបចំឡើងដើម្បីបូកសរុបការងារ និងសមិទ្ធផលនានាដែលសម្រចបានក្នុងឆ្នាំ២០២៤ និងឆមាសទី១ ឆ្នាំ២០២៥ និងលើកទិសដៅការងាបន្ត។
ឯកឧត្តមប្រធានសមាគមជប៉ុន-កម្ពុជា ក៏បានបញ្ជាក់ថា នាពេលខាងមុខគណៈប្រតិភូអ្នកវិនិយោគជប៉ុន នឹងទៅប្រទេសកម្ពុជាក្នុងគោលបំណងពិនិត្យលទ្ធភាពវិនិយោគ ក៏ដូចជាដើម្បីរួមចំណែកក្នុងការជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចពាណិជ្ជកម្មរវាងកម្ពុជា-ជប៉ុន ឱ្យកាន់តែមានការរីកចម្រើនថែមទៀត ក្នុងក្របខ័ណ្ឌ “ភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ” រវាងប្រទេសទាំងពីរ។ នេះបើយោងតាមការចុះផ្សាយរបស់ស្ថានទូត កម្ពុជា ប្រចាំប្រទេសជប៉ុន៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី