SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

ព័ត៌មានថ្មីៗ

ព័ត៌មានថ្មីៗ

ក្រុមហ៊ុនចំនួន២ បានបង្ហាញផែនការយុទ្ធសាស្ត្រក្នុងការវិនិយោគលើការកែច្នៃគ្រាប់ស្វាយចន្ទី និងដំឡូងមី ដើម្បីនាំចេញទៅកាន់ទីផ្សារអន្តរជាតិ


ក្រុមហ៊ុនចំនួន២ បានបង្ហាញផែនការយុទ្ធសាស្ត្រក្នុងការវិនិយោគលើការកែច្នៃគ្រាប់ស្វាយចន្ទី និងដំឡូងមី ដើម្បីនាំចេញទៅកាន់ទីផ្សារអន្តរជាតិ
ពាណិជ្ជកម្ម

2026-05-25

ទូច សូរិយា

ពាណិជ្ជកម្ម

2026-05-25

ទូច សូរិយា

A+ A-

ភ្នំពេញ៖ គណៈប្រតិភូក្រុមហ៊ុន Guansheng Group, Mainland Group ដែលជាក្រុមហ៊ុនមេរបស់ក្រុមហ៊ុន KIMS Rubber (Cambodia) Co., Ltd និង Zhisheng Energy បានបង្ហាញអំពីចក្ខុវិស័យវែងឆ្ងាយ និងផែនការយុទ្ធសាស្ត្រក្នុងការវិនិយោគលើវិស័យកសិ-ឧស្សាហកម្ម ពិសេសការផ្តោតលើការកែច្នៃកសិផលសក្តានុពលរបស់កម្ពុជា រួមមាន គ្រាប់ស្វាយចន្ទី និងដំឡូងមីជាដើម ដើម្បីនាំចេញទៅកាន់ទីផ្សារអន្តរជាតិ។

ក្នុងជំនួបនាថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៦ លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានបញ្ជាក់ពីកិច្ចខិតខំរបស់រាជរដ្ឋាភិបាល ក្នុងការធ្វើឱ្យកាន់តែប្រសើរឡើងនូវបរិយាកាសធុរកិច្ច និងការវិនិយោគ ប្រកបដោយសក្កដានុពល និងមានភាពប្រកួតប្រជែងខ្ពស់ ព្រមទាំងបានសង្កត់ធ្ងន់ពីតួនាទីដ៏សំខាន់មិនអាចខ្វះបានរបស់វិស័យឯកជន ដែលជាក្បាលម៉ាស៊ីនរុញច្រានកំណើនសេដ្ឋកិច្ច និងចូលរួមចំណែកយ៉ាងសកម្មក្នុងការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមជាតិ។

លោកជំទាវ ចម និម្មល ក៏បានថ្លែងអំណរគុណចំពោះក្រុមហ៊ុន Mainland Group ដែលជាក្រុមហ៊ុនមេនៃក្រុមហ៊ុន KIMS Rubber Cambodia Co., Ltd ចំពោះការសម្រេចចិត្តជាយុទ្ធសាស្ត្រក្នុងការបោះទុនវិនិយោគបង្កើតរោងចក្រផលិត និងកែច្នៃនៅកម្ពុជា ដែលនេះជាសក្ខីភាពមួយស្តែងឱ្យឃើញពីទំនុកចិត្តខ្ពស់របស់វិនិយោគិនបរទេសមកលើស្ថិរភាពនយោបាយ និងសេដ្ឋកិច្ចរបស់កម្ពុជា៕



នាំមកជូនដោយ

ព័ត៌មានពេញនិយម

ADB អនុម័តកម្ចីចំនួន ៥០លានដុល្លារ ដល់កម្ពុជា ជំ...

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

អ្វីជា«សហគមន៍កសិកម្មទំនើប»? រដ្ឋាភិបាលជួយបានអ្វ...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី