2026-02-28
ទូច សូរិយា
2026-02-28
ទូច សូរិយា
ភ្នំពេញ៖ ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានស្នើភាគីជប៉ុនឱ្យពង្រីកការគាំទ្របន្ថែមទៀតលើវិធានការគ្រប់គ្រងការបំពុលគួរត្រូវបានអនុវត្ត មិនត្រឹមតែសម្រាប់រោងចក្រធុនធំប៉ុណ្ណោះទេ ប៉ុន្តែសហគ្រាសធុនតូចនិងមធ្យមផងដែរ ក្នុងកម្រិតអនុលោមភាពដោយឡែកស្របតាមទំហំ និងសមត្ថភាពរបស់សហគ្រាស។
ជាមួយគ្នានេះ លោក Hamasaka Takashi ប្រធានការិយាល័យ ជំរុញការគ្រប់គ្រងបរិស្ថាននៃក្រសួងសេដ្ឋកិច្ច ពាណិជ្ជកម្ម និងឧស្សាហកម្ម ជប៉ុន (METI) បានលើកឡើងថា ប្រព័ន្ធគ្រប់គ្រងការបំពុលមានសារសំខាន់ណាស់ សម្រាប់គ្រប់គ្រងការបំពុល រួមទាំងការបំពុលទឹក ហើយគួរត្រូវបានអនុវត្តឱ្យបានទូលំទូលាយនៅក្នុងគ្រប់វិស័យ។ លោក Hamasaka Takashi បន្ថែមថា ប្រកាសដែលក្រសួងឧស្សាហកម្មដាក់ឱ្យអនុវត្តកាលពីខែមករា គឺជាសមិទ្ធផលជាក់ស្តែងនៃកិច្ចសហប្រតិបត្តិការនេះ ហើយលោកបានបញ្ជាក់ការប្តេជ្ញាចិត្តរបស់ជប៉ុន ក្នុងការបន្តផ្តល់ការគាំទ្រដល់កម្ពុជា។
ក្នុងជំនួបនោះ ឯកឧត្តម ហែម វណ្ណឌី បានថ្លែងអំណរគុណដល់ភាគីជប៉ុន ដែលបន្តគាំទ្រផ្នែកបច្ចេកទេសដល់កម្ពុជា និងសង្កត់ធ្ងន់ថា ប្រកាសស្តីពីការគ្រប់គ្រងការបំពុល និងប្រកាសស្តីពីគោលការណ៍ណែនាំប្លង់រោងចក្រត្រូវបានដាក់ឱ្យអនុវត្តរួចហើយ ហើយការងារបន្ទាប់គឺត្រូវអនុវត្តប្រកាសទាំងនេះឱ្យមានប្រសិទ្ធភាព។ ចំពោះ ការកសាងសមត្ថភាព និងការងារអនុវត្តច្បាប់ និងបទប្បញ្ញត្តិ គឺជាកិច្ចខិតខំប្រឹងប្រែងរយៈពេលវែង ហើយការប្តេជ្ញាបន្តគាំទ្ររបស់ភាគីជប៉ុន ពិតជាសំខាន់ណាស់ ដើម្បីធានាថាបទប្បញ្ញត្តិទាំងនេះ អាចសម្រេចជាផលប្រយោជន៍ជាក់ស្តែងនៅនឹងមូលដ្ឋាន។
ឯកឧត្តម ហែម វណ្ណឌី បានបញ្ជាក់ថា អនុលោមភាពតាមគោលការណ៍បរិស្ថាន-សង្គម-អភិបាលកិច្ច ត្រូវចាប់ផ្តើមពីពេលនេះ ខណៈកម្ពុជាកំពុងត្រៀមខ្លួនចាកចេញពីឋានៈជាប្រទេសដែលមានការអភិវឌ្ឍតិចតួច នៅចុងឆ្នាំ២០២៩។ យើងត្រូវគាំទ្រឧស្សាហកម្មរបស់យើង រួមទាំងសហគ្រាស-សិប្បកម្មខ្នាតតូច ដើម្បី ពួកគេអាចបំពេញតាមស្តង់ដាសមស្របលើការគ្រប់គ្រងការបំពុល បង្កើនភាពប្រកួតប្រជែង និងភាពធន់នៅក្នុងទីផ្សារសាកល៕
នាំមកជូនដោយ

2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...



2024-11-29
ឃី ភារៈADB អនុម័តកម្ចីចំនួន ៥០លានដុល្លារ ដល់កម្ពុជា ជំ...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី