SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

វិទ្យាស្ថានបច្ចេកទេសឧស្សាហកម្ម បានចុះ MoU ជាមួយក្រុមហ៊ុន និងគ្រឹះស្ថានសិក្សាចំនួន១០ ដើម្បីពង្រឹងជំនាញបច្ចេកទេស និងឱកាសការងារ


វិទ្យាស្ថានបច្ចេកទេសឧស្សាហកម្ម បានចុះ MoU ជាមួយក្រុមហ៊ុន និងគ្រឹះស្ថានសិក្សាចំនួន១០ ដើម្បីពង្រឹងជំនាញបច្ចេកទេស និងឱកាសការងារ
A+ A-

ភ្នំពេញ៖ វិទ្យាស្ថានបច្ចេកទេសឧស្សាហកម្ម បានចុះអនុស្សរណៈយោគយល់គ្នា (MoU) ជាមួយសមាគម ក្រុមហ៊ុន និងគ្រឹះស្ថានសិក្សាសរុបចំនួន១០ ដើម្បីពង្រឹងគុណភាពអប់រំបច្ចេកទេសឱ្យឆ្លើយតបនឹងទីផ្សារការងារជាក់ស្តែង។

ការចុះកិច្ចសហការ កាលពីថ្ងៃទី១២ ខែមករា ឆ្នាំ២០២៦ នេះ នឹងធ្វើឱ្យប្រសើរឡើងនូវប្រព័ន្ធបណ្តុះបណ្តាល ចាប់តាំងពីការរៀបចំកម្មវិធីសិក្សាតាមតម្រូវការក្រុមហ៊ុន ការផ្តល់កន្លែងចុះកម្មសិក្សា រហូតដល់ការជ្រើសរើសបុគ្គលិក និងការផ្តល់អាហារូបករណ៍ដល់សិស្សនិស្សិត និងមន្ត្រីបច្ចេកទេស។

ជាមួយគ្នានេះ ស្ថាប័នដៃគូ នឹងបញ្ជូនអ្នកជំនាញមកធ្វើជាគ្រូឧទ្ទេស និងវាគ្មិន ដើម្បីចែករំលែកបទពិសោធផ្ទាល់ក្នុងថ្នាក់រៀន និងការដឹកនាំសារណា ខណៈដែលគ្រូរបស់វិទ្យាស្ថាន ក៏មានឱកាសចុះអនុវត្តការងារផ្ទាល់ក្នុងវិស័យឧស្សាហកម្មផងដែរ។ ភាគីទាំងអស់ នឹងសហការគ្នាក្នុងការស្រាវជ្រាវ និងការធ្វើតេស្តវាយតម្លៃសមត្ថភាព ដើម្បីធានាបាននូវធនធានមនុស្សដែលមានសមត្ថភាពខ្ពស់ស្របតាមស្តង់ដាក្រសួង។

ឯកឧត្តម ហាំង តុលា រដ្ឋលេខាធិការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានកោតសរសើរចំពោះសមិទ្ធផលដែលវិទ្យាស្ថាន សម្រេចបាន និងបានដាក់ចេញនូវអនុសាសន៍គន្លឹះចំនួន ៣ ចំណុច ដើម្បីជំរុញប្រសិទ្ធភាពការងាររួមមាន៖ ១. ត្រូវរួមគ្នាស្រាវជ្រាវបង្កើតផលិតផលដែលមានប្រយោជន៍សម្រាប់វិស័យយោធា និងតំបន់ព្រំដែន, ២. ត្រូវចាត់តាំងមន្ត្រីទទួលបន្ទុកតាមដានការអនុវត្ត MoU ជាមួយដៃគូឱ្យបានហ្មត់ចត់ និង ៣. ត្រូវរៀបចំផែនការសកម្មភាពប្រតិបត្តិឱ្យច្បាស់លាស់ ដោយមានការប្រជុំត្រួតពិនិត្យរៀងរាល់ត្រីមាស៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

អ្វីជា«សហគមន៍កសិកម្មទំនើប»? រដ្ឋាភិបាលជួយបានអ្វ...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

តើអ្វីទៅជា «ប្រាក់បំណាច់ បុព្វលាភ លាភការ នៃពន្ធ...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី