SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

ព័ត៌មានថ្មីៗ

ព័ត៌មានថ្មីៗ

កម្ពុជា និងអារ៉ាប់ប៊ីសាអូឌីត ពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យពាណិជ្ជកម្ម ទេសចរណ៍ និងអាកាសចរណ៍


កម្ពុជា និងអារ៉ាប់ប៊ីសាអូឌីត ពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យពាណិជ្ជកម្ម ទេសចរណ៍ និងអាកាសចរណ៍
ពាណិជ្ជកម្ម

2025-07-03

គិត បុប្ផា

ពាណិជ្ជកម្ម

2025-07-03

គិត បុប្ផា

A+ A-

ភ្នំពេញ៖ កម្ពុជា និងអារ៉ាប់ប៊ីសាអូឌីត ពិភាក្សាពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការរវាង ប្រទេសទាំងពីរលើវិស័យសក្តានុពលមួយចំនួន ដូចជាពាណិជ្ជកម្ម កសិកម្ម វប្បធម៌ ទេសចរណ៍ និងអាកាសចរណ៍។ ជំនួបនេះ ត្រូវបានធ្វើឡើងរវាង សម្តេចធិបតី ហ៊ុន ម៉ាណែត និងឯកឧត្តមបណ្ឌិត អាប់ឌុលឡា ប៊ីន ម៉ូហាម៉េដ ប៊ីន អ៊ីប្រាហ៊ីមអាល-សេក្ខ (Abdullah Bin Mohammed Bin Ibrahim Al-Sheikh) ប្រធានសភា អារ៉ាប់ប៊ីសាអូឌីត។

ក្នុងជំនួប ដែលធ្វើឡើង នាថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៥ នោះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានសម្តែងការពេញចិត្តចំពោះទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការល្អ កម្ពុជា-អារ៉ាប់ប៊ីសាអូឌីត ក៏ដូចជាការផ្សារភ្ជាប់ទំនាក់ទំនងល្អនៃស្ថាប័ននីតិប្បញ្ញត្តិ នៃប្រទេសទាំងពីរ។ សម្តេចធិបតីនាយករដ្ឋមន្រ្តី បានថ្លែងបញ្ជាក់ទៀតថា រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ នៃរដ្ឋសភា បានដាក់ចេញនូវគោលនយោបាយពង្រីកទំនាក់ទំនងជាមួយបណ្តាប្រទេសនានានៅមជ្ឈិមបូព៌ា ដែលក្នុងនោះ រួមមានទាំងអារ៉ាប់ប៊ីសាអូឌីតទៀតផង។

ក្នុងគោលដៅពង្រីកការធ្វើពាណិជ្ជកម្មរវាង ប្រទេសទាំងពីរ, ក្រសួងស្ថាប័នពាក់ព័ន្ធកម្ពុជា បាននិងកំពុងភ្ជាប់ទំនាក់ទំនងជាមួយអារ៉ាប់ប៊ីសាអូឌីត ដើម្បីពង្រីកការតភ្ជាប់រវាងវិស័យឯកជននៃប្រទេសទាំងពីរ។ សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានរំឭកពីកិច្ចប្រជុំកំពូលអាស៊ាន និងក្រុមប្រឹក្សាសហប្រតិបត្តិការឈូងសមុទ្រ (ASEAN-GCC) ដែលបានប្រព្រឹត្ត ទៅកាលពីខែឧសភា ឆ្នាំ២០២៥ នៅប្រទេសម៉ាឡេស៊ី ដែលកិច្ចប្រជុំនេះ គឺជាកាលានុវត្តភាពនៃការពង្រីកទំនាក់ទំនងពាណិជ្ជកម្មរវាងប្លុកទាំងពីរ (អាស៊ាន និងមជ្ឈិមបូព៌ា)។

ឯកឧត្តមបណ្ឌិត អាប់ឌុលឡា ប៊ីន ម៉ូហាម៉េដ ប៊ីន អ៊ីប្រាហ៊ីមអាល-សេក្ខ លើកឡើងថា ដំណើរទស្សនកិច្ចនេះ មានគោលដៅចម្បង គឺជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងស្ថាប័ននីតិប្បញ្ញត្តិ នៃប្រទេសទាំងពីរ ឱ្យកាន់តែរីកចម្រើន និងរឹងមាំ។ ឯកឧត្តមប្រធានសភា ក៏បានបន្ថែមទៀតថា សភាអារ៉ាប់ប៊ីសាអូឌីត បានអញ្ជើញ សម្តេចប្រធានរដ្ឋសភាកម្ពុជា បំពេញទស្សនកិច្ចផ្លូវការនៅអារ៉ាប់ប៊ីសាអូឌីត ព្រោះកម្ពុជា ជាប្រទេសមានសក្តានុពល ហើយកម្ពុជា បានដាក់ចេញនូវចក្ខុវិស័យវែងឆ្ងាយក្នុងគោលដៅធានានូវកំណើនប្រកបដោយចីរភាព និងបរិយាប័ន្ន ជាពិសេសការឈានទៅសម្រេចបាននូវចក្ខុវិស័យកម្ពុជា ឆ្នាំ២០៥០៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

អ្វីជា«សហគមន៍កសិកម្មទំនើប»? រដ្ឋាភិបាលជួយបានអ្វ...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី