2025-12-31
ឃី ភារៈ
2025-12-31
ឃី ភារៈ
ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត ថ្លែងអំណរគុណ ចំពោះវីរភាពរបស់បងប្អូន វីរកងទ័ព និងវីរនគរបាលទាំងអស់ ដែលបានធ្វើពលិកម្មយ៉ាងអង់អាចក្លាហានក្នុងបុព្វហេតុការពារជាតិការពារទឹកដីរបស់យើង និងសូមជូនពរដល់ បងប្អូនវីរកងទ័ពនិងវីរនគបាលរងរបួស ដែលកំពុងសម្រាកព្យាបាលទាំងអស់ សូមឱ្យឆាប់ជាសះស្បើយ និងមានសុខភាពល្អមាំមួនឡើងវិញ ដើម្បីអាចត្រឡប់ទៅបំពេញភារកិច្ច និងត្រឡប់ទៅលំនៅដ្ឋានវិញ។
នៅថ្ងៃទី៣០ ខែធ្នូ សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញ ជួបសួរសុខទុក្ខបងប្អូន វីរកងទ័ព និងវីរនគរបាលដែលរងរបួសក្នុងសមរភូមិ និងបានបញ្ជូនមកសម្រាកព្យាបាលបន្តនៅតាមមន្ទីរពេទ្យក្នុងរាជធានីភ្នំពេញ។ ក្នុងឱកាសនោះ សម្តេចធិបតី នាយករដ្ឋមន្ត្រី និងលោកជំទាវ ថ្លែងអំណរគុណចំពោះ បងប្អូន វីរកងទ័ព និងវីរនគរបាលទាំងអស់ ដែលបានធ្វើពលិកម្មយ៉ាងអង់អាចក្លាហានក្នុងបុព្វហេតុការពារជាតិការពារទឹកដី។
ជាមួយគ្នានេះ សម្តេចធិបតី និងលោកជំទាវបណ្ឌិត ក៏បានថ្លែងអំណរគុណដល់ក្រុមការងារអាជ្ញាធរមានសមត្ថកិច្ច និងអ្នកពាក់ព័ន្ធទាំងអស់ ជាពិសេសលោកគ្រូពេទ្យអ្នកគ្រូពេទ្យ និងបុគ្គលិកសុខាភិបាលទាំងអស់ដែលបានសហការ ក្នុងការជួយសម្របសម្រួលដឹកជញ្ជូន និងព្យាបាលបងប្អូនយ៉ាងយកចិត្តទុកដាក់ ចាប់ពីមន្ទីរពេទ្យនៅមូលដ្ឋាន រហូតបន្តព្យាបាលមកដល់មន្ទីរពេទ្យនៅរាជធានីភ្នំពេញ។ នេះបើយោងតាមការចុះផ្សាយផ្សាយរបស់សម្តេចធិបតី នាយករដ្ឋមន្ត្រី នៅថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២៥៕
នាំមកជូនដោយ

2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...



ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី