2025-11-22
ទូច សូរិយា
2025-11-22
ទូច សូរិយា
ភ្នំពេញ៖ គណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានរៀបចំកិច្ចប្រជុំច្រកចេញចូលតែមួយ ដើម្បីពិនិត្យពិភាក្សាលើសំណើសុំចុះបញ្ជីគម្រោងវិនិយោគមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ចំនួន ១០គម្រោង ដែលមានទុនវិនិយោគសរុបប្រមាណ ១១១លានដុល្លារ អាចបង្កើតការងារបានប្រមាណ ៦ពាន់កន្លែង។
គម្រោងវិនិយោគចំនួន ១០នេះ មានមុខសញ្ញាវិនិយោគក្នុងវិស័យឧស្សាហកម្មចំនួន ៩គម្រោង គឺផលិតប្រេងកៅស៊ូ, ផលិតចំណីសត្វ, ផលិតខ្សែអំពូលភ្លើងលម្អគ្រប់ប្រភេទ, ផលិតដើមណូអែល គ្រឿងលម្អ និងគ្រឿងបន្លាស់ដើមណូអែលគ្រប់ប្រភេទ, តុក្កតាណូអែល និងគ្រឿងតុបតែងលម្អសម្រាប់ពិធីបុណ្យណូអែល, ផលិតផលិតផលធ្វើពីប្លាស្ទិក គឺបន្ទះរក្សាកម្តៅ បន្ទះការពារសំទ្បេង កម្រាលការពារជង្គង់ និងកម្រាលហាត់យូហ្គា, ផលិតសម្ភារសត្វចិញ្ចឹម និងសម្ភារៈបន្ទាប់បន្សំ, និងផលិតទូកខ្យល់ ទូកកៃយ៉ាក់ តង់ កៅអី សាទ្បុង និងសម្ភារបោះជំរំបន្ទាប់បន្សំពីប្លាស្ទិក និងវិស័យហេដ្ឋារចនាសម្ព័ន្ធចំនួន ១គម្រោង បង្កើតផែស្ងួត។ គួរបញ្ជាក់ថា គម្រោងវិនិយោគទាំង១០ ខាងលើ បានបោះទីតាំងនៅខេត្តតាកែវ កំពង់ស្ពឺ ព្រៃវែង កំពត និងព្រះសីហនុ៕
នាំមកជូនដោយ

2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...



ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី