2025-11-19
ទូច សូរិយា
2025-11-19
ទូច សូរិយា
ភ្នំពេញ៖ ក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ បានរៀបចំការប្រកួតប្រជែងនវានុវត្តន៍ផលិតផលអាហារកម្ពុជា វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ នៃកម្មវិធី «ថ្នាលបណ្តុះអាជីវកម្មកម្ពុជាសម្រាប់ការអភិវឌ្ឍផលិតផលម្ហូបអាហារ (CBI-Food)» លើកកម្ពស់ភាពច្នៃប្រឌិត ក្នុងការអភិវឌ្ឍផលិតផលម្ហូបអាហារឱ្យមានគុណភាព សុវត្ថិភាព និងភាពប្រកួតប្រជែងទីផ្សារ ដោយផ្តោតលើការប្រើប្រាស់កសិផល និងវត្ថុធាតុដើមក្នុងស្រុក។
ការប្រកួតប្រជែងនេះ ជាផ្នែកមួយនៃគម្រោង លើកកម្ពស់កិច្ចសហប្រតិបត្តិការផ្នែកសមត្ថភាពផលិតកម្ម តាមរយៈការពង្រឹងសមត្ថភាពសហគ្រាសធុនតូចនិងមធ្យម និងកិច្ចសហប្រតិបត្តិការបច្ចេកទេស ក្រោមបរិបទឧស្សាហកម្មជំនាន់ទី៤ នៅប្រទេសឡាវ មីយ៉ាន់ម៉ា និងកម្ពុជា ក្នុងក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការមេគង្គ ឡានឆាង។
កម្មវិធី ថ្នាលបណ្តុះអាជីវកម្មកម្ពុជាសម្រាប់ការអភិវឌ្ឍផលិតផលម្ហូបអាហារ (CBI-Food) កាលពីថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៥ ដោយមានក្រុមនិស្សិតចំនួន ២០ក្រុម មកពីសាកលវិទ្យាល័យ និងវិទ្យាស្ថានចំនួន៦ ចូលរួមប្រកួតប្រជែង ដើម្បីចម្រាញ់យកក្រុមនិស្សិតឆ្នើមចំនួន៧ក្រុម សម្រាប់បន្តទៅវគ្គផ្តាច់ព្រ័ត្រ៕
នាំមកជូនដោយ

2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...



ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី