2025-11-12
ឃី ភារៈ
2025-11-12
ឃី ភារៈ
ភ្នំពេញ៖ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា និងក្រសួងការបរទេស នៃសាធារណរដ្ឋអ៊ីស្លាមប៉ាគីស្ថាន ចុះអនុស្សរណៈនៃការយោគយល់គ្នា(MoU) បន្តពង្រឹងកិច្ចសហប្រតិបត្តិការ និងស្វែងរកមធ្យោបាយថ្មីៗបន្ថែមទៀត សម្រាប់ទាញយកសក្តានុពល និងកាលានុវត្តភាពសេដ្ឋកិច្ចដែលមានរវាងប្រទេសទាំងពីរ។
ការចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់ រវាងក្រសួងការបរទេស នៃប្រទេសទាំងពីរ នៅព្រឹកថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៥ ធ្វើឡើងក្រោមការអញ្ជើញជាអធិបតីភាពដោយ ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ។ បើតាមក្រសួងការបរទេសតាមរយៈ MoU នេះ ភាគីទាំងពីរ បានសម្តែងនូវការពេញចិត្តចំពោះទំនាក់ទំនងមិត្តភាពល្អប្រសើរដែលមានស្រាប់។
ទន្ទឹមនឹងនេះភាគីទាំងពីរ ក៏បានគូសបញ្ជាក់ពីសារៈសំខាន់ នៃការរៀបចំកិច្ចប្រជុំពិគ្រោះយោបល់ជាទៀងទាត់ ដើម្បីបន្តពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគី និងស្វែងរកមធ្យោបាយថ្មីៗបន្ថែមទៀត សម្រាប់ទាញយកសក្តានុពល និងកាលានុវត្តភាពសេដ្ឋកិច្ចដែលមានរវាងប្រទេសទាំងពីរ៕
នាំមកជូនដោយ

2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...



ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី