2025-11-07
ទូច សូរិយា
2025-11-07
ទូច សូរិយា
ភ្នំពេញ៖ ឯកឧត្តមបណ្ឌិត ម៉ុង ឫទ្ធី មានចម្ងល់ចំពោះអ្នកយកលុយជាច្រេីនមកដាក់តម្រៀបថតបង្ហោះហ្វេសប៊ុក ថានឹងជួយទិញស្រូវពីកសិករ តេីពួកគាត់ធ្លាប់មានបទពិសោធបច្ចេកទេសលេីមុខរបរនេះដែរឬទេ ហេីយគាត់មានជាមូលដ្ឋានគ្រឹះ ដូចជាឡសម្ងួត សាយឡូ ឃ្លាំងស្តុក ម៉ាសុីនកិនស្រូវ និងមានទីផ្សារ នៅទីណាដែរ?
តាមការចុះផ្សាយនៅគណនីហ្វេសប៊ុករបស់ឯកឧត្តមបណ្ឌិត ម៉ុង ឫទ្ធី កាលពីថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០២៥ ឯកឧត្តមបណ្ឌិត បានលើកឡើងថា តាំងនាមខ្ញុំជាអ្នកមានបទពិសោធធ្វេីពាណិជ្ជកម្មលេីវិស័យ កសិកម្ម កសិឧស្សាហកម្ម អស់រយៈពេលជាង ៣០ឆ្នាំកន្លមក រហូតមកដល់ពេលបច្ចុប្បន្ននេះ ចំពោះរឿងកសិផលឡេីងថ្លៃ ចុះថ្លៃ គឺជារឿងធម្មតារបស់ពិភពលោកនេះទៅហេីយ យេីងមិនអាចស្តីបន្ទោសបង្អាប់បង្ខូចកេរ្ដិ៍ឈ្មោះអ្នកណាបានទេ។
ឯកឧត្តមបណ្ឌិត ម៉ុង ឫទ្ធី បានបន្ថែមថា៖ «ចំពោះរាជរដ្ឋាភិបាល គឺចង់ឱ្យតែប្រជាជនលក់កសិផលបានតម្លៃថ្លៃទេ ហើយមកដល់ពេលបច្ចុប្បន្ននេះ ខ្ញុំបានជួយប្រមូលទិញកសិផលដូចជាពោត ដំឡូងមី កន្ទក់ ចុងអង្ករ ពេលខ្លះជួយទិញស្រូវស្រាលយកមកិនជាសម្រូប ពីកសិករប្រមាណជាជាង ៤០លានដុល្លារជារៀងរាល់ឆ្នាំ សម្រាប់យកមកចូលរោងចក្រកែច្នៃធ្វើជាចំណីសត្វ ដោយមានសាយឡូ និងឃ្លាំងសម្រាប់ស្តុកគ្រាប់ធញ្ញជាតិសរុបប្រមាណជា ១០០ ០០០សែនតោនផងដែរ»៕
នាំមកជូនដោយ

2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...



ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី