2025-10-18
ទូច សូរិយា
2025-10-18
ទូច សូរិយា
ភ្នំពេញ៖ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម បានស្នើដល់មន្ទីររៀបចំដែនដីនគរូបនីយកម្ម សំណង់ និងសុរិយោដី ផ្តល់សេវាចែកប័ណ្ណកម្មសិទ្ធិដីធ្លីជូនប្រជាពលរដ្ឋ ឱ្យបានរួចរាល់ទាំងស្រុង ត្រឹមនៅចុងឆ្នាំ២០២៥ ដើម្បីបង្កលក្ខណៈងាយស្រួលដល់ប្រជាពលរដ្ឋយកទៅប្រើប្រាស់។
ក្នុងពិធីបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅការងារឆ្នាំ២០២៦ របស់មន្ទីររៀបចំដែនដីនគរូបនីយកម្មខេត្តកំពង់ចាម កាលពីថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៥ ឯកឧត្តម អ៊ុន ចាន់ដា បានលើកឡើងថា ការចែកប័ណ្ណកម្មសិទ្ធិដីធ្លីមិនទាន់រួចរាល់ ពីព្រោះតែប្រជាពលរដ្ឋមួយចំនួន គាត់បានចំណាកស្រុក ដូច្នេះទើបបណ្តាលឱ្យការចែកប័ណ្ណកម្មសិទ្ធិ មិនទាន់បានអស់។
ឯកឧត្តម អ៊ុន ចាន់ដា ក៏បានណែនាំដល់មន្ទីរដែនដីនគរូបនីយកម្ម រៀបចំដីធ្លីសម្រាប់ចែកជូនដល់ប្រជាពលរដ្ឋដែលក្រីក្រ ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ដោះស្រាយផ្តល់ដីធ្លី ជូនប្រជាពលរដ្ឋ ដើម្បីរួមចំណែក កាត់បន្ថយការលំបាក និងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ កាន់តែប្រសើរឡើង៕
នាំមកជូនដោយ

2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...



ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី