SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

ខេត្តកំពង់ធំ នឹងធ្វើពិធិធកម្មសេដ្ឋកិច្ចខេត្ត តាមរយៈគម្រោងវារីវប្បកម្មមួយ ទៅជាតំបន់វារីវប្បកម្ម និងតំបន់ហូបផ្លែ


ខេត្តកំពង់ធំ នឹងធ្វើពិធិធកម្មសេដ្ឋកិច្ចខេត្ត តាមរយៈគម្រោងវារីវប្បកម្មមួយ ទៅជាតំបន់វារីវប្បកម្ម និងតំបន់ហូបផ្លែ
សង្គមជាតិ-សេដ្ឋកិច្ច

2025-10-22

ទូច សូរិយា

សង្គមជាតិ-សេដ្ឋកិច្ច

2025-10-22

ទូច សូរិយា

A+ A-

ភ្នំពេញ៖ ខេត្តកំពង់ធំ កំពុងប្រឹងប្រែងធ្វើពិធិធកម្មសេដ្ឋកិច្ចខេត្ត តាមរយៈគម្រោងវារីវប្បកម្មមួយ ដែលប្រែក្លាយផ្ទៃដីមួយផ្នែកណាមួយនោះទៅជាតំបន់វារីវប្បកម្ម និងតំបន់ហូបផ្លែផ្សេងទៀត ដែលអាចផ្តល់តម្លៃបន្ថែមខ្ពស់ជាងដំណាំស្រូវ លើកកម្ពស់ជីវភាពប្រជាពលរដ្ឋ។ នេះបើតាមការបញ្ជាក់របស់ឯកឧត្តម នួន ផារ័ត្ន អភិបាល នៃគណៈអភិបាលខេត្តកំពង់ធំ ក្នុងសិក្ខាសាលាផ្សព្វផ្សាយស្ដីពី បច្ចុប្បន្នភាពអំពីការប្រឈមផលប៉ះពាល់ និងដំណោះស្រាយពាក់ព័ន្ធដឹងការចាកចេញពីចំណាត់ក្រុមប្រទេសអភិវឌ្ឍន៍តិចតួចតាមវិស័យ។

ជាមួយគ្នានេះ ឯកឧត្តម នួន ផារ័ត្ន បានលើកឡើងថា ខេត្តកំពង់ធំ ជាខេត្តដែលពឹងផ្អែកលើវិស័យកសិកម្ម ដោយអាជ្ញាធរខេត្ត បានទិញយកមកវិញនូវស្ថានីយបូមទឹកមួយចំនួនធំ ដើម្បីផ្តល់ជូនសហគមន៍ជាអ្នកគ្រប់គ្រង អភិវឌ្ឍប្រព័ន្ធធារាសាស្ត្រ ប្រែក្លាយជាសហគមន៍កសិកម្មទំនើប ដោយទម្លាក់ថ្លៃទឹកសម្រាប់ប្រជាពលរដ្ឋ។ ទន្ទឹមនឹងនេះ ក្នុងការអភិវឌ្ឍវិស័យកសិ-ឧស្សាហកម្ម តាមរយៈការផ្តោតលើដំណាំស្វាយចន្ទីដែលខេត្តកំពង់ធំ គឺជាស្នូលនៃគោលនយោបាយរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ក្នុងការប្រែក្លាយកម្ពុជាទៅជាមជ្ឈមណ្ឌលកែច្នៃគ្រាប់ស្វាយចន្ទី។

ឯកឧត្តម នួន ផារ័ត្ន បានបញ្ជាក់ថា មន្ទីរ និងអង្គភាពជំនាញតាមវិស័យនីមួយៗ ពិតជាមានតួនាទីសំខាន់ណាស់ ក្នុងការចូលរួមជំរុញការអភិវឌ្ឍរបស់ជាតិ ជាពិសេសក្នុងដំណើរឈានទៅរកប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់ នាពេលខាងមុខ៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

អ្វីជា«សហគមន៍កសិកម្មទំនើប»? រដ្ឋាភិបាលជួយបានអ្វ...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី