2025-10-19
ទូច សូរិយា
2025-10-19
ទូច សូរិយា
ភ្នំពេញ៖ អាល្លឺម៉ង់ នឹងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យបណ្តុះបណ្តាលជំនាញបច្ចេកទេស និងវិជ្ជាជីវៈ និងឱកាសការងារសមរម្យជូនដល់យុវជនកម្ពុជា។ នេះបើតាមការលើកឡើងរបស់លោកបណ្ឌិត Matthias Bickel ប្រតិភូទីភ្នាក់ងារកិច្ចសហប្រតិបត្តិការអាល្លឺម៉ង់ (GIZ) ប្រចាំកម្ពុជា ក្នុងជំនួបជាមួយឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។
ជាមួយគ្នានេះ ឯកឧត្តម ហេង សួរ បានអរគុណដល់រដ្ឋាភិបាលអាល្លឺម៉ង់ តាមរយៈ GIZ ដែលបានឧបត្ថម្ភដល់ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ នូវឧបករណ៍បច្ចេកទេសមួយចំនួនសម្រាប់អធិការកិច្ចការងារ ដែលនេះឆ្លុះបញ្ចាំងពីការរួមចំណែករបស់រដ្ឋាភិបាលអាល្លឺម៉ង់ កាលពីចុងខែសីហាកន្លងទៅនេះ ដែលគូសបញ្ជាក់ពីកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលទាំងពីរក្នុងការលើកកម្ពស់លក្ខខណ្ឌការងារដល់កម្មករនិយោជិតក្នុងសហគ្រាស ក្រុមហ៊ុន រោងចក្រនៅកម្ពុជាផងដែរ។
លោក Marcus Lange បានបញ្ជាក់ពីជំហរ និងការត្រៀមខ្លួនរួចជាស្រេចរបស់ GIZ ក្នុងការជួយគាំទ្រជាជំនួយបច្ចេកទេស កិច្ចសម្របសម្រួលនានា និងសម្ភារគាំទ្រនានា សម្រាប់បងប្អូនពលករខ្មែរដែលទើបមកពីប្រទេសថៃ ពិសេសតាមរយៈការទទួលបានជំនាញថ្មីៗ និងការពង្រឹងជំនាញនានា ដើម្បីជួយជំរុញសេដ្ឋកិច្ចកម្ពុជា ពិសេសសំដៅការត្រៀមខ្លួនរួចជាស្រេចសម្រាប់ការចាកចេញពីប្រទេសអភិវឌ្ឍន៍តិចតួចនៅឆ្នាំដើមឆ្នាំ ២០៣០។
នាំមកជូនដោយ

2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...



ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី