2025-10-08
គិត បុប្ផា
2025-10-08
គិត បុប្ផា
ភ្នំពេញ៖ ធនាគារសហគ្រាសធុនតូច និងមធ្យម កម្ពុជា (SME BANK) នឹងចូលរួមដាក់ស្តង់លេខ CrCU03 ក្នុង «វេទិកា និងពិព័រណ៍កសិកម្មកម្ពុជា ឆ្នាំ២០២៥» ដើម្បីផ្តល់ចំណេះដឹងបន្ថែមអំពីសេវាកម្មហិរញ្ញវត្ថុ ដែលមានតម្លៃសមស្រប, ងាយស្រួលក្នុងការទទួលបានហិរញ្ញប្បទាន, ផ្តល់ការគាំទ្រផ្នែកបច្ចេកទេស និងការបម្រើសេវាកម្មល្អដល់ម្ចាស់អាជីវកម្ម។
វេទិកា និងពិព័រណ៍កសិកម្មកម្ពុជា ដែលនឹងធ្វើឡើងនាថ្ងៃទី១៣ ដល់ថ្ងៃទី១៦ ខែវិច្ជិកា ឆ្នាំ២០២៥ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រនេះ គឺជាវេទិកាដ៏ល្អសម្រាប់សហគ្រាស ប្រជាកសិករ និងបណ្តាក្រុមហ៊ុនផ្សេងៗ ពង្រីកបណ្តាញរបស់ខ្លួន ដើម្បីទទួលបានឱកាសទីផ្សារថ្មី និងធំទូលាយជាងមុន ទាំងក្នុងស្រុក និងទីផ្សាអន្តរជាតិ។
SME BANK ទទួលបានអាជ្ញាបណ្ណផ្លូវការជាធនាគារពាណិជ្ជពីធនាគារជាតិ នៃកម្ពុជា កាលពីថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២០ និងស្ថិតនៅក្រោមអាណាព្យាបាលបច្ចេកទេស និងហិរញ្ញវត្ថុ របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។ ធនាគារមួយនេះ កំណត់គោលបំណង និងទិសដៅចម្បង ក្នុងការផ្តល់ហិរញ្ញប្បទានដែលមានលក្ខខណ្ឌអនុគ្រោះ (សម្បទាន) ដើម្បីគាំទ្រដល់ការអភិវឌ្ឍសហគ្រាសធុនតូច និងមធ្យម ក្នុងគោលដៅជំរុញសេដ្ឋកិច្ច និងការនាំចេញ ស្របតាមគោលនយោបាយដែលបានកំណត់ដោយរាជរដ្ឋាភិបាលកម្ពុជា៕
នាំមកជូនដោយ

2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...



ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី