SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

ក្រសួងប្រៃសណីយ៍ រៀបចំ «វេទិកាអភិបាលកិច្ចអ៊ីនធឺណិតកម្ពុជា» ពិភាក្សាគោលនយោបាយពាក់ព័ន្ធអ៊ីនធឺណិតថ្នាក់ជាតិ


ក្រសួងប្រៃសណីយ៍ រៀបចំ «វេទិកាអភិបាលកិច្ចអ៊ីនធឺណិតកម្ពុជា» ពិភាក្សាគោលនយោបាយពាក់ព័ន្ធអ៊ីនធឺណិតថ្នាក់ជាតិ
A+ A-

ភ្នំពេញ៖ ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ (ក.ប.ទ.) នឹងរៀបចំ «វេទិកាអភិបាលកិច្ចអ៊ីនធឺណិតកម្ពុជា ២០២៥» អមក្នុង «វេទិការដ្ឋាភិបាលឌីជីថលឆ្នាំ២០២៥ និងព្រឹត្តិការណ៍ជាតិ-អន្តរជាតិពាក់ព័ន្ធ» ដើម្បីផ្តល់ឱកាសដល់ក្រសួង ស្ថាប័នសាធារណៈ វិស័យឯកជន គ្រឹះស្ថានអប់រំ សង្គមស៊ីវិល និងសហគមន៍បច្ចេកវិទ្យា ពិភាក្សាគោលនយោបាយពាក់ព័ន្ធនឹងអ៊ីនធឺណិតថ្នាក់ជាតិ។

ក្នុងវេទិកាអភិបាលកិច្ចអ៊ីនធឺណិត ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២៥ នៅមជ្ឈមណ្ឌលសន្និបាតនិងពិព័រណ៍កោះពេជ្រនេះ ក៏នឹងមានកិច្ចពិភាក្សាជំរុញការចាប់យកឧត្តមានុវត្តន៍ពីវេទិកាអភិបាលកិច្ចអ៊ីនធឺណិតក្នុងកម្រិតតំបន់ និងពិភពលោកផងដែរ។

ចំពោះគ្រឹះស្ថានអប់រំ សង្គមស៊ីវិល ក្រុមហ៊ុន និងសហគមន៍បច្ចេកវិទ្យា ដែលមានបំណងចូលរួមក្នុងដំណើរការរៀបចំ «វេទិកាអភិបាលកិច្ចអ៊ីនធឺណិតកម្ពុជា ២០២៥» អាចចុះឈ្មោះចូលរួមតាមរយៈ QR Code ត្រឹមថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៥។ ចំពោះកម្មវិធីនេះ សាធារណជន អាចចូលរួមបានដោយសេរី និងឥតគិតថ្លៃ។ សម្រាប់ព័ត៌មានបន្ថែម អាចចូលទៅកាន់គេហទំព័រ www.cambodiaigf.kh ឬទាក់ទងតាមទូរសព្ទលេខ ០៨១ ៣៤៩ ៦៦១ ឬអ៊ីម៉ែល [email protected]


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

អ្វីជា«សហគមន៍កសិកម្មទំនើប»? រដ្ឋាភិបាលជួយបានអ្វ...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី