2025-09-12
ទូច សូរិយា
2025-09-12
ទូច សូរិយា
ភ្នំពេញ៖ ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ មានប្រសាសន៍ថាក្រសួងអភិវឌ្ឍន៍គាំទ្រយ៉ាងពេញទំហឹង និងសហការជាមួយ UNESCO ដើម្បីធ្វើឱ្យតំបន់ជនបទនៅកម្ពុជាមានការអភិវឌ្ឍយ៉ាងឆាប់រហ័ស។ នេះបើតាមការចុះផ្សាយរបស់ក្រសួងអភិវឌ្ឍន៍ជនបទ កាលពីថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៥។
ជាមួយគ្នានេះ ឯកឧត្តម ឆាយ ឫទ្ធិសែន ក៏លើកឡើងអំពីសមិទ្ធផលនានាដែលសម្រេចបាននាពេលកន្លងមករបស់ក្រសួងអភិវឌ្ឍន៍ជនបទ តាមរយៈចក្ខុវិស័យ «ការកសាងតំបន់ជនបទកម្ពុជាប្រកបដោយវិបុលភាព, បរិយាបន្ន, នវានុវត្តន៍, ឌីជីថល និងភាពធន់ ទាំងផ្នែកសេដ្ឋកិច្ច សង្គម និងវប្បធម៌» ដោយបានដាក់ចេញនូវកម្មវិធីអាទិភាព ចំនួន៥ ដែលធ្វើឱ្យតំបន់ជនបទមានសមាហរណកម្ម មានការអភិវឌ្ឍឆាប់រហ័ស និងធានាបានកំណើនប្រាក់ចំណូលក្នុងគ្រួសារប្រកបដោយចីរភាព និងមានសុខុមាលភាព។
ឯកឧត្តម Sardar Umar Alam ប្រធានអង្គការ UNESCO ប្រចាំកម្ពុជា ក៏បានបង្ហាញអំពីការតាំងចិត្ត ក្នុងការចូលរួមចំណែកធ្វើកិច្ចសហប្រតិបត្តិការ ជាមួយក្រសួងលើការងារអភិវឌ្ឍន៍នៅជនបទដែល UNESCO អាចចូលរួមបានដូចជាការងារអភិវឌ្ឍន៍ភូមិគំរូគន្លឹះជាដើម៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី