2025-08-14
ឃី ភារៈ
2025-08-14
ឃី ភារៈ
ភ្នំពេញ៖ នៅឆមាសទី២ ឆ្នាំ២០២៥ សេដ្ឋកិច្ចកម្ពុជាត្រូវបានព្យាករថានឹងអាចថមថយល្បឿនកំណើន ដោយសារការប្រឈមនឹងហានិភ័យពីខាងក្រៅកាន់តែខ្លាំង ជាពិសេសនិន្នាការគាំពារនិយម និង ភាពតានតឹងភូមិសាស្ត្រនយោបាយពិភពលោកនិងតំបន់ ដែលអាចប៉ះពាល់ដល់ការនាំចេញ វិនិយោគផ្ទាល់បរទេស និងទេសចរណ៍នៅកម្ពុជា។ នេះបើយោងតាមរបាយការណ៍ របស់ធនាគារជាតិនៃកម្ពុជា ប្រចាំឆមាសទី១ និងលើកទិសដៅការងារឆមាសទី២ ឆ្នាំ២០២៥។
តាមរបាយការណ៍ដ៏ដែលនេះ ព្យាករថាអត្រាអតិផរណា នឹងថយចុះមកកម្រិតទាបវិញ។ ស្ថិតក្នុងបរិការណ៍នេះ នយោបាយរូបិយវត្ថុនឹងត្រូវបន្តអនុវត្ត ប្រកបដោយភាពបត់បែននិងប្រុងប្រយ័ត្ន ក្នុងគោលដៅរក្សាស្ថិរភាពថ្លៃ និងអត្រាប្តូរប្រាក់ ដែលនឹងគាំទ្រដល់ការរក្សាស្ថិរភាពម៉ាក្រូសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ។
ទន្ទឹមនេះ ធនាគារជាតិនៃកម្ពុជានឹងបន្ត ពង្រឹងភាពធន់របស់ប្រព័ន្ធធនាគារ ជាមួយនឹងកិច្ចសហការជាមួយភាគីពាក់ព័ន្ធ ដើម្បីបន្តរួមចំណែក គាំទ្រសកម្មភាពសេដ្ឋកិច្ច ក្នុងពេលដែលការធ្វើទំនើបកម្មប្រព័ន្ធទូទាត់នឹងចូលរួមលើកកម្ពស់ ការអភិវឌ្ឍសេដ្ឋកិច្ចឌីជីថល ស្របតាមយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១។
ប្រព័ន្ធការពារ ប្រាក់បញ្ញើ ក៏កំពុងត្រូវបានអភិវឌ្ឍ ដើម្បីពង្រឹងបន្ថែមទៀតនូវទំនុកចិត្តសាធារណជនលើប្រព័ន្ធ ធនាគារ ស្របពេលដែលសេចក្តីព្រាងប្រព័ន្ធវដ្តករសាស្ត្រស្តីពីហិរញ្ញវត្ថុប្រកបដោយចីរភាព និងផែនទី មគ្គុទ្ទេសក៍សម្រាប់ហិរញ្ញវត្ថុបៃតងនៅកម្ពុជា កំពុងត្រូវបានរៀបចំ ស្របតាមគោលនយោបាយ របស់រាជរដ្ឋាភិបាល៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី