2025-08-19
ឃី ភារៈ
2025-08-19
ឃី ភារៈ
លោក Anwar Ibrahim នាយករដ្ឋមន្រ្តីម៉ាឡេស៊ី ដែលមានតួនាទីជាប្រធានអាស៊ាន នារសៀលថ្ងៃអង្គារ ទី១៩ ខែសីហា បានជួបសន្ទនាតាមទូរសព្ទជាមួយ សម្តេចធិបតី ហ៊ុន ម៉ាណែត ទាក់ទងនឹងស្ថានការណ៍វិវត្តន៍ពាក់ព័ន្ធនឹងការអនុវត្តបទឈប់បាញ់រវាង កម្ពុជានិងថៃ។ នេះបើតាមការចុះផ្សាយនៅលើគេហទំព័រហ្វេសប៊ុករបស់ លោក Anwar Ibrahim។
ក្នុងជំនួបតាមរយៈទូរសព្ទនោះ មេដឹកនាំទាំងពីរ ក៏បានជជែកផងដែរ ពាក់ព័ន្ធនឹងក្រុមសង្កេតការណ៍អន្តរកាល (IOT) ដែលកំពុងចុះសង្កេតការណ៍ផ្ទាល់យ៉ាងយកចិត្តទុកដាក់ នៅតាមតំបន់ព្រំដែនកម្ពុជា-ថៃ និងបានលើកឡើងពីចំណាត់ការផ្សេងៗបន្ថែម ដែលអាចធ្វើឡើងដើម្បីជំរុញប្រសិទ្ធភាពនៃប្រតិបត្តិការឃ្លាំមើលរបស់ IOT៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី