SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

ព័ត៌មានថ្មីៗ

ព័ត៌មានថ្មីៗ

ក្រុមហ៊ុនអាកាសចរណ៍ Firefly Airlines នឹងបើកជើងហោះហើរត្រង់ពី ទីក្រុងកូឡាឡាំពួរ មកកាន់ខេត្តសៀមរាប ចាប់ពីថ្ងៃទី២៧ ខែវិច្ឆិកា តទៅ


ក្រុមហ៊ុនអាកាសចរណ៍ Firefly Airlines នឹងបើកជើងហោះហើរត្រង់ពី ទីក្រុងកូឡាឡាំពួរ មកកាន់ខេត្តសៀមរាប ចាប់ពីថ្ងៃទី២៧ ខែវិច្ឆិកា តទៅ
A+ A-

ភ្នំពេញ៖ ក្រុមហ៊ុនអាកាសចរណ៍ Firefly Airlines (FY) ជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ Malaysia Airlines នឹងបើកដំណើរការជើងហោះហើរត្រង់ថ្មីតភ្ជាប់ពីទីក្រុងកូឡាឡាំពួរ (KUL) ប្រទេសម៉ាឡេស៊ី មកកាន់ខេត្តសៀមរាប (SAI) ប្រទេសកម្ពុជា ចាប់ពីថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៥ ខាងមុខនេះតទៅ។ នេះបើយោងតាមក្រសួងទេសចរណ៍។

ការប្រកាសពីគម្រោងបើកដំណើរការជើងហោះហើរត្រង់ថ្មីតភ្ជាប់ពីទីក្រុងកូឡាឡាំពួរ មកកាន់ខេត្តសៀមរាប ធ្វើឡើងបន្ទាប់ពីជំនួបពិភាក្សាការងាររវាងឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ជាមួយលោក Dersenish Aresandiran តំណាងក្រុមហ៊ុនអាកាសចរណ៍ Malaysia Airlines នៅរាជធានីកូឡាឡាំពួ ប្រទេសម៉ាឡេស៊ី កាលពីថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៥។

គួរបញ្ជាក់ផងដែរថាសេវាកម្មហោះហើរត្រង់ថ្មីនេះ នឹងដំណើរការចំនួន ៣ជើងក្នុងមួយសប្តាហ៍ គឺនៅរៀងរាល់ថ្ងៃអង្គារ ថ្ងៃព្រហស្បតិ៍ និងថ្ងៃសៅរ៍៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

អ្វីជា«សហគមន៍កសិកម្មទំនើប»? រដ្ឋាភិបាលជួយបានអ្វ...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី