2025-08-16
ឃី ភារៈ
2025-08-16
ឃី ភារៈ
ភ្នំពេញ៖ ប្រាក់រៀល បន្តមានស្ថិរភាពល្អប្រសើរ ព្រមទាំងមាននិន្នាការឡើងថ្លៃទៀតផង ដោយសារ កំណើនតម្រូវការ សម្រាប់ប្រើប្រាស់នៅក្នុងវិស័យកសិកម្ម ការទូទាត់អេឡិចត្រូនិក និងការបង់ពន្ធ។ លើសពីនេះ ការប្រែប្រួលរបស់អត្រាប្តូរប្រាក់ទៅតាមកត្តារដូវកាលក៏មានកម្រិតផងដែរ ដែលកត្តានេះបានរួមចំណែកថែមទៀតលើការបង្កើនទំនុកចិត្តលើប្រាក់រៀល។
ជាក់ស្តែង អត្រាប្តូរប្រាក់នាត្រីមាសទី២ បានប្រែប្រួលត្រឹមតែ -០,៣% ធៀបនឹងត្រីមាសទី១ ឆ្នាំ២០២៥ ដែលជាកម្រិតទាបជាងការប្រែប្រួលមុនវិបត្តិកូវីដ-១៩ គឺ០,៩%។ ជាមធ្យម អត្រាប្តូរប្រាក់នៅក្នុងឆមាសទី១ នេះមានកម្រិត ៤.០១១រៀលក្នុងមួយដុល្លារ ដែលប្រាក់រៀលបានឡើងថ្លៃ ១.៦% ធៀបនឹងរយៈពេលដូចគ្នា ឆ្នាំ២០២៤ ដែលមានចំនួន ៤.០៧៥រៀល និងឡើងថ្លៃ ០.៧% ធៀបនឹងគ្រាដូចគ្នាឆ្នាំ២០១៦-២០១៩ មានចំនួន ៤.០៣៩រៀល។
អត្រាប្តូរប្រាក់ផ្លូវការរបស់ធនាគារជាតិនៃកម្ពុជា ត្រូវបានគណនាចេញពីអត្រាប្តូរប្រាក់មធ្យមថ្លឹងរបស់ទីផ្សារប្តូរប្រាក់អន្តរធនាគារនៅលើផ្ទាលធនាគារជាតិនៃកម្ពុជា (NBCP)។ ប្រតិបត្តិការ ប្តូរប្រាក់លើ NBCP មាន ១,៨ប៊ីលានដុល្លារអាម៉េរិក (៨៦៧ ប្រតិបត្តិការ) ដែលបានកើន ៤៣,៤% ធៀបនឹងគ្រាដូចគ្នាឆ្នាំមុន (១,២ ប៊ីលានដុល្លារអាមេរិក ស្មើនឹង ៩៤៨ ប្រតិបត្តិការ)។
កំណើននេះ បង្ហាញថា អត្រាប្តូរប្រាក់ផ្លូវការរបស់ធនាគារជាតិនៃកម្ពុជា កាន់តែឆ្លុះបញ្ចាំងពីអត្រាប្តូរប្រាក់ នៅលើទីផ្សារ ថ្នាលធនាគារជាតិនៃកម្ពុជា បាននិងកំពុងដើរតួនាទីយ៉ាងសំខាន់នៅក្នុងការអភិវឌ្ឍទីផ្សារប្តូរប្រាក់ និងគ្រឹះស្ថានធនាគារកាន់តែមានឥទ្ធិពលនៅក្នុងការកំណត់ថ្លៃនៅលើទីផ្សារប្តូរ ប្រាក់ធៀបនឹងអាជីវករប្តូរប្រាក់។ នេះបើតាមរបាយការរបស់ ធនាគាជាតិនៃកម្ពុជា ប្រចាំឆមាសទី១ ឆ្នាំ២០២៥៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី