SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

ព័ត៌មានថ្មីៗ

ព័ត៌មានថ្មីៗ

ឯកឧត្តម ហែម វណ្ណឌី៖ ការអភិវឌ្ឍប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានឧស្សាហកម្មសម្រាប់កម្ពុជា នឹងដើតួនាទីសំខាន់ក្នុងការកែលម្អការគ្រប់គ្រងឧស្សាហកម្ម


ឯកឧត្តម ហែម វណ្ណឌី៖ ការអភិវឌ្ឍប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានឧស្សាហកម្មសម្រាប់កម្ពុជា នឹងដើតួនាទីសំខាន់ក្នុងការកែលម្អការគ្រប់គ្រងឧស្សាហកម្ម
A+ A-

ភ្នំពេញ៖ ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ លើកឡើងថា តាមរយៈការគាំទ្រផ្នែកបច្ចេកទេសក្នុងការអភិវឌ្ឍប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានឧស្សាហកម្មសម្រាប់កម្ពុជា របស់ក្រុមហ៊ុនអភិវឌ្ឍន៍ឧស្សាហកម្ម Lianjia ខេត្តលីវ នៃប្រទេសចិន នឹងដើរតួនាទីសំខាន់ក្នុងការកែលម្អការគ្រប់គ្រងឧស្សាហកម្ម និងគាំទ្រការរៀបចំគោលនយោបាយដែលផ្អែកលើទិន្នន័យ។

ក្នុងជំនួបពិភាក្សា អំពីការអភិវឌ្ឍប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានឧស្សាហកម្មរបស់កម្ពុជា ជាមួយគណៈប្រតិភូខេត្តលៀវនីង នៃសាធារណរដ្ឋប្រជាមានិតចិន ដឹកនាំដោយលោក Lang Yansong នាយកក្រុមហ៊ុនអភិវឌ្ឍន៍ឧស្សាហកម្ម Lianjia ឯកឧត្តម ហែម វណ្ណឌី លើកឡើងថា គោលដៅរបស់កម្ពុជា គឺអភិវឌ្ឍប្រព័ន្ធបច្ចេកវិទ្យាដើម្បីលើកកម្ពស់ប្រសិទ្ធភាពការងារ តែមិនបន្ថែមបន្ទុកដល់សហគ្រាសឧស្សាហកម្មទេ ហើយប្រព័ន្ធនេះត្រូវផ្តល់ប្រយោជន៍ដល់រាជរដ្ឋាភិបាល អ្នកវិនិយោគ និងក្រសួង-ស្ថាប័នពាក់ព័ន្ធ។

ឯកឧត្តមបានសង្កត់ធ្ងន់ថា ភាពជាម្ចាស់របស់កម្ពុជាលើប្រព័ន្ធបច្ចេកវិទ្យានេះ ដើម្បីធានាបាននូវនិរន្តរភាពបន្ទាប់ពីការបញ្ចប់គម្រោង ព្រមទាំងសុច្ចរិតភាពទិន្នន័យក្រោមការគ្រប់គ្រងរបស់រាជរដ្ឋាភិបាល។ ជាមួយគ្នានេអ លោក Lang Yansong បានបញ្ជាក់ការប្តេជ្ញាចិត្តរបស់ខេត្តលៀវនីង ក្នុងការគាំទ្រកម្ពុជា មិនត្រឹមតែលើការអភិវឌ្ឍប្រព័ន្ធប៉ុណ្ណោះទេ ប៉ុន្តែនឹងផ្តល់ការបណ្តុះបណ្តាលដល់ក្រុមការងារបច្ចេកទេសក្នុងស្រុក ដើម្បីគ្រប់គ្រងប្រព័ន្ធផងដែរ។ លោកបានបន្ថែមថា ដោយមានការគាំទ្រពីដៃគូដូចជា China Mobile ការអភិវឌ្ឍប្រព័ន្ធនេះ នៅដំណាក់កាលបន្តបន្ទាប់ នឹងរួមបញ្ចូលទិន្នន័យកាន់តែសម្បូរបែប។

ក្នុងជំនួបកាលពីថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៥ នោះដែរ ភាគីទាំងពីរក៏បានពិភាក្សាឱកាសសហការលើការផ្ទេរបច្ចេកវិទ្យាកាន់តែទូលំទូលាយ ជាពិសេសផ្នែកស្វ័យប្រវត្តិកម្ម និងគ្រឿងម៉ាស៊ីនទំនើបៗ សម្រាប់សហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា ក៏ដូចជាកិច្ចសហប្រតិបត្តិការលើការស្រាវជ្រាវជាមួយសាកលវិទ្យាល័យក្នុងស្រុកផងដែរ៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

អ្វីជា«សហគមន៍កសិកម្មទំនើប»? រដ្ឋាភិបាលជួយបានអ្វ...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី