2025-08-12
ទូច សូរិយា
2025-08-12
ទូច សូរិយា
ភ្នំពេញ៖ ទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងអាជ្ញាធរពាក់ព័ន្ធ បានរៀបចំកម្មវិធី «វេទិកាការងារ» ចំនួន ៤០កន្លែង ដែលមានឱកាសការងារចំនួន ១៣ ៣១៥កន្លែង ទៅផ្សព្វផ្សាយដល់ប្រជាពលរដ្ឋ និងពលករខ្មែរទើបត្រឡប់មកពីប្រទេសថៃ។
ក្នុងកម្មវិធី «វេទិកាការងារ» កាលពីថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៥ នេះ គឺមានការចូលរួមពីប្រជាពលរដ្ឋចំនួន ១០ ០៨៤នាក់ និងមានអ្នកទទួលបានការងារភ្លាមចំនួន ១ ៩១៦នាក់។ គួរបញ្ជាក់ថា យុទ្ធនាការវេទិកាការងាររបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ គិតចាប់ពីថ្ងៃទី២ ខែសីហា រហូតដល់ថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៥ បានរៀបចំវេទិកាការងារចំនួន ២៦៩កន្លែង ដោយនាំយកព័ត៌មានឱកាសការងារសរុបចំនួន ១១២ ២៦៧កន្លែង ទៅផ្សព្វផ្សាយជូនប្រជាពលរដ្ឋ និងពលករខ្មែរ ដែលបានចូលរួមវេទិកាផ្សព្វផ្សាយចំនួន ៧៩ ៩១១នាក់ និងមានអ្នកទទួលបានការងារភ្លាមចំនួន ១៥ ៣៣២នាក់៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី