2025-08-12
ឃី ភារៈ
2025-08-12
ឃី ភារៈ
ភ្នំពេញ៖ ក្នុងសង្គ្រាមរយ:ពេល៥ថ្ងៃកន្លងទៅ យោធាថៃបានប្រើប្រាស់កាំភ្លើងធំ១១៥មម ជាមួយកូនគ្រាប់បែកចង្កោមប្រភេទM46 ដែលក្នុងគ្រាប់ផ្លោងមួយគ្រាប់មានកូនគ្រាប់បែកចង្កោម M46 ចំនួន៥៦។
យោងតាម លោក ហេង រតនា ប្រធានអង្គភាពស៊ីម៉ាក់ បញ្ជាក់ថា កូនគ្រាប់បែកចង្កោមដែលបាញ់
ហើយមិនផ្ទុះ មានហានិភ័យខ្ពស់ណាស់ ដោយអាចបង្កគ្រោះថ្នាក់គ្រប់ពេលវេលា គ្រាប់បែកចង្កោមទាំងនោះ អាចស្ថិតនៅលើដើមឈើ លើដំបូលផ្ទះ លើដី ក្នុងដី និងក្នុងទឹកជាដើម។
លោក ប្រធានអង្គភាពស៊ីម៉ាក់ បានឱ្យដឹងទៀតថាកម្លាំងអង្គភាព CMAC រកឃើញគ្រាប់បែកខាងលើ នៅភូមិសាស្ត្រមួយចំនួន និងកំពុងតែមមាញឹកចុះស្រាវជ្រាវ ហ៊ុំព័ទ្ធដាក់ស្លាកសញ្ញា ធ្វើការបោសម្អាតផ្តល់សុវត្ថិភាពជូនប្រជាពលរដ្ឋ។ ដូចនេះសូមបងប្អូនប្រជាពលរដ្ឋ ដែលរស់នៅ ភូមិឋានក្នុងស្រុកសំរោង ស្រុកបន្ទាយអំពិលនៃខេត្តឧត្តរមានជ័យ និងស្រុកជាំក្សាន្តនៃខេត្តព្រះវិហារ បង្កើនការប្រុងប្រយត្ន័ខ្ពស់។
ក្នុងករណីបងប្អូនប្រជាពលរដ្ឋ សង្ស័យមានគ្រាប់បែកចង្កោម ឬគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះ សូមទាក់ទងមន្ត្រីជំនាញអង្គភាពស៊ីម៉ាក់ ឬអាជ្ញាធរមូលដ្ឋាន ឬកងកម្លាំងនគរបាលជាតិនៅជិតបំផុត ដើម្បីជួយដោះស្រាយជូន។ តាមច្បាប់អន្តរជាតិ បានហាមប្រើប្រាស់គ្រាប់បែកចង្កោម ដែលបានចូលជាធរមាននៅឆ្នាំ២០១០ និងមានប្រទេសចំនួន១២៣ចូលរួមក្នុងអនុសញ្ញាអន្តរជាតិមួយនេះ។ ប្រភពពី៖លោក ហេង រតនា ប្រធានអង្គភាពស៊ីម៉ាក់៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី