SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

ក្រសួងពាណិជ្ជកម្ម៖ វេទិកាសហប្រតិបត្តិការសេដ្ឋកិច្ច​អាណាតូលី​ភាគខាងកើត នឹងឱ្យវិនិយោគិនកម្ពុជា-តួកគីយ៉េ អាចភ្ជាប់ទំនាក់ទំនងក្នុងការពាណិជ្ជកម្មជាមួយគ្នា


ក្រសួងពាណិជ្ជកម្ម៖ វេទិកាសហប្រតិបត្តិការសេដ្ឋកិច្ច​អាណាតូលី​ភាគខាងកើត នឹងឱ្យវិនិយោគិនកម្ពុជា-តួកគីយ៉េ អាចភ្ជាប់ទំនាក់ទំនងក្នុងការពាណិជ្ជកម្មជាមួយគ្នា
ពាណិជ្ជកម្ម

2025-08-09

ទូច សូរិយា

ពាណិជ្ជកម្ម

2025-08-09

ទូច សូរិយា

A+ A-

ភ្នំពេញ៖ លោក កែវ ប៊ុនថេង អនុព័ន្ធពាណិជ្ជកម្ម​អមស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំតួកគីយ៉េ បានលើកឡើងថា​ វេទិកាសហប្រតិបត្តិការសេដ្ឋកិច្ច​អាណាតូលី​ភាគខាងកើត (Eastern Anatolian Economic Cooperation Forum) នឹងធ្វើឱ្យអ្នកវិនិយោគ និងពាណិជ្ជករកម្ពុជា-តួកគីយ៉េ អាចភ្ជាប់ទំនាក់ទំនងនិងសិក្សាលទ្ធភាពក្នុងការពាណិជ្ជកម្មជាមួយគ្នា។ នេះបើតាមការចុះផ្សាយរបស់ក្រសួងពាណិជ្ជកម្ម នាថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២៥។

ក្នុងឱកាសនោះ លោក កែវ ប៊ុនថេង បានជួបប្រាស្រ័យទាក់ទងផ្ទាល់ជាមួយនឹងអ្នកវិនិយោគនិង​ពាណិជ្ជករក្នុងវិស័យឧស្សាហកម្ម កសិ-ឧស្សាហកម្ម សុខាភិបាល ទេសចរណ៍ ការកែច្នៃម្ហូបអាហារនិងការ​វេចខ្ចប់ រួមនឹងវិស័យផ្សេងៗមួយចំនួនទៀត ក្នុងគោលដៅចែករំលែកព័ត៌មានលម្អិតបន្ថែមអំពីសក្តានុពល​ក្នុង​វិស័យនីមួយៗ និងផ្តល់ជូននូវព័ត៌មានទំនាក់ទំនងរបស់ក្រុមហ៊ុននិងសហគ្រាសរបស់កម្ពុជា។

លើសពីនេះ អនុព័ន្ធពាណិជ្ជកម្មកម្ពុជា ក៏បានលើកឡើងពីឱកាសធុរកិច្ចនិងវិនិយោគនៅកម្ពុជា ដោយផ្តោតលើប្រធានបទសំខាន់ៗមួយចំនួន ​ដូចជា៖ ស្ថានភាពម៉ាក្រូសេដ្ឋកិច្ច អត្ថប្រយោជន៍និងសក្តានុពលក្នុងការធ្វើពាណិជ្ជកម្ម​និង​វិនិយោគ​​នៅក្នុងប្រទេសកម្ពុជា វិស័យវិនិយោគអាទិភាព ការលើកទឹកចិត្តនិងការការពារវិនិយោគិន ក៏ដូចជាការវិវត្តន៍ថ្មីៗនៃច្បាប់និង​គោលនយោបាយ​​​សំខាន់ៗ​​របស់រាជរដ្ឋាភិបាល​កម្ពុជា ពាក់ព័ន្ធនឹងពាណិជ្ជកម្មនិងការវិនិយោគផងដែរ៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

អ្វីជា«សហគមន៍កសិកម្មទំនើប»? រដ្ឋាភិបាលជួយបានអ្វ...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី