2025-08-07
ទូច សូរិយា
2025-08-07
ទូច សូរិយា
ភ្នំពេញ៖ ក្នុងរយៈពេល ៧ខែ នៃឆ្នាំ២០២៥ កម្ពុជា នាំចេញអង្ករទៅកាន់ទីផ្សារអន្តរជាតិបាន ៤២០ ៥៧២តោន ដែលគិតជាទឹកប្រាក់មានចំនួន ៣០៩,៣២លានដុល្លារ។ តាមរបាយការណ៍របស់សហព័ន្ធស្រូវអង្ករកម្ពុជា ចេញផ្សាយនាថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២៤ អង្ករដែលកម្ពុជានាំចេញជាង ៤២០ពាន់តោននេះ គឺទៅកាន់គោលដៅចំនួន៦៥ តាមរយៈ ៥១ក្រុមហ៊ុន។
គោលដៅចំនួន៦៥ ដែលកម្ពុជានាំចេញអង្ករនោះ រួមមាន៖ បណ្តាប្រទេសចំនួន ២៦ក្នុងទ្វីបអឺរ៉ុបមានចំនួន ២០០ ៧៧២តោន ទទួលបានទឹកប្រាក់ ១៥៦,៩២លានដុល្លារ, ទៅកាន់បណ្តាប្រទេសចំនួន ៣២ផ្សេងទៀតនៅអាហ្វ្រិក មជ្ឈឹមបូព៌ា មានចំនួន ៥៧ ០០០តោន គិតជាទឹកប្រាក់ ៥០,១៣លានដុល្លារ។ ចំពោះ ប្រទេសចំនួន៧ ដែលជាសមាជិកអាស៊ាន កម្ពុជាសម្រេចការនាំចេញអង្ករ ៥៧ ១៧៩តោន ដែលគិតជាទឹកប្រាក់មានទំហំ ៤០,១៤លានដុល្លារ ខណៈដែលការនាំចេញទៅប្រទេសចិន និងតំបន់រដ្ឋបាលស្វយ័ត កម្ពុជា សម្រេចបាន ១០៥ ៦២១តោន ទទួលបានចំណូល ៦២,១៣លានដុល្លារ។
សហព័ន្ធស្រូវអង្ករកម្ពុជា បានឱ្យដឹងថា ប្រភេទអង្ករដែលកម្ពុជានាំចេញតាមរយៈក្រុមហ៊ុនចំនួន៥១ នេះ មានដូចជា៖ អង្ករក្រអូបគ្រប់ប្រភេទចំនួន ៧៧,៦៥%, អង្ករសគ្រាប់វែងនាំចេញបាន ១៥,៦១%, អង្ករចំហុយមាន ៣,២៧%, អង្ករសរីរាង្គមានចំនួន ២,៦១% និងអង្ករផ្សេងៗទៀតនាំចេញបានចំនួន ០,៨៦%។ ក្នុងរយៈពេល ៧ខែនេះ កម្ពុជា ក៏នាំចេញស្រូវទៅកាន់ប្រទេសជិតខាងបានចំនួន ៣ ៨៧៣ ០៧៨តោន ដែលគិតជាទឹកប្រាក់មានទំហំ ៩១៤,២១លានដុល្លារ៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី