2025-08-07
គិត បុប្ផា
2025-08-07
គិត បុប្ផា
ភ្នំពេញ៖ ក្រុមហ៊ុន E-GetS ចាប់ផ្តើមកម្មវិធីមួយ ដែលមានឈ្មោះថា «គម្រោងគាំទ្រផលិតផលខ្មែរ» ដើម្បីដាក់ផលិតផលខ្មែរ លើថ្នាលអតិថិជនរបស់ E-GetS ក្នុងគោលបំណងបង្កើនការចូលចិត្ត និងទាក់ទាញអតិថិជនឱ្យគាំទ្រផលិតផលក្នុងស្រុកកាន់តែច្រើន។
ក្នុង «គម្រោងគាំទ្រផលិតផលខ្មែរ» នេះផងដែរ ក្រុមហ៊ុន E-GetS បានអំពាវនាវឱ្យម្ចាស់អាជីវកម្មក្នុងស្រុកទាំងអស់ ដែលមិនមែនអាជីវកម្មអាហារដ្ឋានចូលរួមជាមួយ ដើម្បីរីកចម្រើនអាជីវកម្មលើប្រព័ន្ធអនឡាញ។ ចំពោះម្ចាស់អាជីវកម្ម ដែលអាចចូលរួមក្នុងគម្រោងនេះ ត្រូវតែជាអាជីវកម្មផលិតផលអាហារ, ផលិតផលក្នុងតំបន់, ផលិតផលកសិកម្ម និងសត្វចិញ្ចឹម និងផលិតផលប្រើប្រាស់ប្រចាំថ្ងៃ (ក្រៅពីអាជីវកម្មអាហារដ្ឋាន)។
សហគ្រិន ដែលចូលរួមក្នុងគម្រោងនេះ នឹងទទួលបានអត្ថប្រយោជន៍ពិសេស ដូចជាមិនគិតកម្រៃជើងសារក្នុងរយៈពេល ២ខែដំបូង ដោយម្ចាស់អាជីវកម្ម នឹងមិនត្រូវបានគិតកម្រៃជើងសារពី E-GetS ឡើយ និងផលិតផលរបស់អ្នកចូលរួម នឹងត្រូវបានដាក់នៅក្នុងផ្នែក «ផលិតផលខ្មែរ» លើថ្នាលអតិថិជនរបស់យើងខ្ញុំ E-GetS។
សហគ្រិន ដែលមានបំណងចូលរួមក្នុងគម្រោងខាងលើនេះ អាចផ្ញើព័ត៌មានហាង និងព័ត៌មានផលិតផលទៅកាន់ [email protected] បន្ទាប់មកក្រុមហ៊ុន នឹងទាក់ទងទៅឆាប់ៗបន្ទាប់ពីទទួលបានព័ត៌មានចុះឈ្មោះ។ ចំពោះព័ត៌មានបន្ថែម អាចទាក់ទងមកលេខ ០៩៦ ៨១៤ ០៨០៨ និង ០៦៩ ៦១១ ០១០៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី