2025-08-07
ឃី ភារៈ
2025-08-07
ឃី ភារៈ
ភ្នំពេញ៖ ម៉ាឡេស៊ី បង្ហាញពីឆន្ទៈក្នុងការសម្របសម្រួល អនុវត្តបទឈប់បាញ់រវាងកម្ពុជា និងថៃ ដោយជំរុញឱ្យមានការបង្កើតឯកសារក្រមប្រតិបត្តិ (TOR)និងឈានដល់ការបង្កើតក្រុមអ្នកសង្កេតការណ៍អាស៊ាន (AMT) ដែលនឹងក្លាយទៅជាយន្តការ
តាមដាននិងការអនុវត្តបទឈប់បាញ់ដោយប្រសិទ្ធភាពខ្ពស់ អោយបានត្រឡប់មកវិញនូវសន្តិភាព
ឆាប់រហ័សជាទីបំផុត។
ក្នុងជំនួបជាមួយឯកឧត្តមនាយ ឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ កាលពីថ្ងៃទ៥ សីហា នៅប្រទេសម៉ាឡេស៊ី នាយឧត្តមសេនីយ៍ Mohamed Nizam អគ្គមេបញ្ជាការកងទ័ពម៉ាឡេស៊ី បញ្ជាក់ឃ្លាមួយដ៏មានអត្ថន័យ «Peace is expensive.» (សន្តិភាពមិនអាចកាត់ថ្លៃបាន) «Life is precious,» (ជីវិតពិតជាមានតម្លៃ) «Time is of the Essence,» (ពេលវេលាពិតជាសំខាន់)
ស្របតាមអនុសាសន៍របស់សម្តេចធិបតី តែងតែលើកឡើងថា «មួយថ្ងៃ មួយម៉ោង មួយនាទី ដែលយើងកំពុងចរចាគឺអាចជួយសង្គ្រោះដល់ជីវិតរបស់កងកម្លាំងយើង និងប្រជាជនយើងបាន»។
គួរបញ្ជាក់ថា កិច្ចប្រជុំ ៣ថ្ងៃកន្លងទៅ ក្រុមការងារលេខាធិការដ្ឋានរបស់ GBC កម្ពុជា និងថៃបានផ្លាស់ប្ដូរចំណុចសំខាន់ៗជាច្រើនប្រកបដោយភាពវិជ្ជមាន។ ធាតុចូលជាច្រើនរបស់កម្ពុជា ក៏បានភាគីថៃយល់ស្រប និងទទួលយក ដោយឡែកភាគីថៃក៏មានចំណុចល្អខ្លះៗ ដែលកម្ពុជាទទួលយកបានដូចគ្នា។ នេះបើយោងតាមក្រសួងការពារជាតិកម្ពុជា នាថ្ងៃទី៧ សីហា ២០២៥ នេះ៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី