2025-08-04
ឃី ភារៈ
2025-08-04
ឃី ភារៈ
ភ្នំពេញ៖ ក្រុមហ៊ុនអាមេរិក Argentem Creek ជាក្រុមហ៊ុនបណ្តាក់ទុនវិនិយោគដ៏សំខាន់មួយ ក្នុងក្រុមហ៊ុន Salmon Group ដែលជាប្រតិបត្តិករបច្ចេកវិទ្យាហិរញ្ញវត្ថុនៅប្រទេសហ្វីលីពីន កំពុងស្វែងរកឱកាសពង្រីកអាជីវកម្មរបស់ខ្លួននៅប្រទេសកម្ពុជា។ នេះបើយោងតាមការចុះផ្សាយរបស់ ធនាគារជាតិនៃកម្ពុជា នាថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៥។
ក្នុងជំនួប ពិភាក្សាអំពីគោលបំណងស្វែងរកឱកាស វិនិយោគក្នុងវិស័យហិរញ្ញវត្ថុនៅប្រទេសកម្ពុជា ជាមួយលោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាល ធនាគារជាតិនៃកម្ពុជា នាថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៥ លោក Pravel Fedorov ប្រធានប្រតិបត្តិ និងសហស្ថាបនិកក្រុមហ៊ុន Salmon Group បានលើកឡើងថា ក្រុមហ៊ុន Salmon Group មានគំរូអាជីវកម្មដែលផ្តោតលើហិរញ្ញវត្ថុឌីជីថល និងមានសារៈសំខាន់នៃបទប្បញ្ញាត្តិដែលមានភាពអំណោយផល សម្រាប់ជំរុញការអភិវឌ្ឍនវានុវត្តហិរញ្ញវត្ថុថែមទៀត។
ជាមួយគ្នានេះលោកជំទាវបណ្ឌិត ជា សិរី ស្វាគមន៍ចំពោះក្រុមហ៊ុនអាមេរិក Argentem Creek ដែលចាប់អារម្មណ៍លើសក្តានុពលវិនិយោគក្នុងវិស័យហិរញ្ញវត្ថុកម្ពុជា។ ជាមួយគ្នានេះ លោកជំទាវ ទេសាភិបាល លើកឡើង អំពីច្បាប់ស្តីពីវិនិយោគកម្ពុជា ដែលមានលក្ខណៈបើកចំហរសម្រាប់វិនិយោគិនបរទេស ព្រមទាំងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធហិរញ្ញវត្ថុដែលមានលក្ខណៈអំណោយផល។
បន្ថែមលើនេះលោកជំទាវបណ្ឌិត ជា សិរី បានណែនាំ ពីជម្រើសសំខាន់ៗមួយចំនួនសម្រាប់ការ ចូលមកវិនិយោគក្នុងវិស័យហិរញ្ញវត្ថុកម្ពុជា លើកដំបូងឱ្យទទួលបានជោគជ័យ ដើម្បីផ្តល់ជាសារដ៏សំខាន់ក្នុងការផ្តល់ទំនុកចិត្តនិងការទាក់ទាញវិនិយោគបន្ថែមទៀតមកកម្ពុជា។
លោកជំទាវបណ្ឌិត ជំរុញលើកទឹកចិត្ត ឱ្យក្រុមហ៊ុនបន្តទំនាក់ទំនងជាមួយមន្រ្តីជំនាញក្នុងការ ផ្លាស់ប្តូរព័ត៌មាន សំដៅធ្វើការសម្រេចចិត្តវិនិយោគត្រឹមត្រូវ។ លោកជំទាវបណ្ឌិត ក៏បានជំរុញឱ្យក្រុមវិនិយោគិនទៅ ទស្សនាសារៈមន្ទី ព្រះស្រីឦសានវរ្ម័ន (ស.ស.រ.) ដើម្បីឈ្វេងយល់ពីប្រវត្តិសេដ្ឋកិច្ច និងរូបិយវត្ថុកម្ពុជា៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី