SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

ក្រុមហ៊ុនជប៉ុន MITSUI ចង់វិនិយោគក្នុងវិស័យយានយន្តអគ្គិសនី ជាពិសេសរ៉ឺម៉កកង់បី និងទោចក្រក្រយានយន្តអគ្គិសនីនៅកម្ពុជា


ក្រុមហ៊ុនជប៉ុន MITSUI ចង់វិនិយោគក្នុងវិស័យយានយន្តអគ្គិសនី ជាពិសេសរ៉ឺម៉កកង់បី និងទោចក្រក្រយានយន្តអគ្គិសនីនៅកម្ពុជា
សង្គមជាតិ-សេដ្ឋកិច្ច

2025-08-01

ទូច សូរិយា

សង្គមជាតិ-សេដ្ឋកិច្ច

2025-08-01

ទូច សូរិយា

A+ A-

ភ្នំពេញ៖ ក្រុមហ៊ុន MITSUI ដែលមានប្រតិបត្តិការអាជីវកម្មនៅទូទាំងពិភពលោក រួមមានគម្រោងផ្គត់ផ្គងទឹកស្អាតនៅក្នុងប្រទេសថៃ ហ្វីលីពីន និងម៉ិកស៊ិកូ មានបំណងវិនិយោគក្នុងវិស័យយានយន្តអគ្គិសនី ជាពិសេសរ៉ឺម៉កកង់បី និងទោចក្រក្រយានយន្តអគ្គិសនីនៅកម្ពុជា។ នេះបើតាមការលើកឡើងរបស់គណៈប្រតិភូក្រុមហ៊ុន MITSUI ក្នុងជំនួបជាមួយឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍។

ក្នុងជំនួបនេះ ឯកឧត្តម ហែម វណ្ណឌី បានស្វាគមន៍ចំណាប់អារម្មណ៍របស់ក្រុមហ៊ុន និងបានបញ្ជាក់ពីបរិយាកាសវិនិយោគបើកចំហ ស្ថិរភាពនយោបាយនៅកម្ពុជា និងការបើកឱកាសទីផ្សារថ្មីៗ តាមរយៈកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាបន្តបន្ទាប់។ ជាមួយគ្នានេះ រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម បានបង្ហាញការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាល ក្នុងការគាំទ្រវិស័យឯកជន ដោយលើកឡើងជាឧទាហរណ៍នូវគំនិតផ្តួចផ្តើមមួយចំនួន ដូចជាមូលនិធិអភិវឌ្ឍន៍ជំនាញ ដែលអាចជួយក្រុមហ៊ុនឱ្យអភិវឌ្ឍសមត្ថភាព និងជំនាញបុគ្គលិករបស់ខ្លួន។

ឯកឧត្តម ហែម វណ្ណឌី ក៏បានលើកឡើងថា រាជរដ្ឋាភិបាលកម្ពុជាលើកទឹកចិត្តដល់ការវិនិយោគលើវិស័យយានយន្តអគ្គិសនី និងហេដ្ឋារចនាសម្ព័ន្ធគាំទ្រចាំបាច់ រួមទាំងស្ថានីយ៍សាកថ្ម។ លើសពីនេះ គណៈប្រតិភូក្រុមហ៊ុន MITSUI ក៏បានបង្ហាញអំពីប្រតិបត្តិការអាជីវកម្មយានយន្តអគ្គិសនីរបស់ខ្លួននៅក្នុងប្រទេសឥណ្ឌា ដោយលើកឡើងថាអាចជាគំរូសក្តានុពលសម្រាប់ការវិនយោគនៅកម្ពុជានាពេលអនាគត៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

អ្វីជា«សហគមន៍កសិកម្មទំនើប»? រដ្ឋាភិបាលជួយបានអ្វ...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី