2025-07-19
ឃី ភារៈ
2025-07-19
ឃី ភារៈ
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា លើកឡើងថា តាមរយៈទំនាក់ទំនងល្អរវាងកងទ័ពជើងគោកកម្ពុជា និងហ្វីលីពីន ដែលជាកងទ័ពស្នូលនៃប្រទេសទាំងពីរ នឹងនាំឱ្យសហប្រតិបត្តិការនៃវិស័យផ្សេងៗទៀត កាន់តែរឹងមាំថែមទៀត។ សម្ដេចតេជោ លើកឡើងដូច្នេះ ក្នុងជំនួបជាមួយ ឯកឧត្តម ឧត្តមសេនីយ៍ឯក Roy Mabagos Galido មេបញ្ជាការកងទ័ពជើងគោកហ្វីលីពីន នាថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៥។
ក្នុងជំនួបសម្តែងការគួរសម នៅវិមានព្រឹទ្ធសភា សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា វត្តមានរបស់ ឯកឧត្តម Roy Mabagos Galido និងគណៈប្រតិភូពេលនេះ ក៏ដូចជាឆ្នាំកន្លងទៅ បានបង្ហាញពីទំនាក់ទំនងយ៉ាងជិតស្និត និងកិច្ចសហប្រតិបត្តិការល្អរវាង កងទ័ពជើងគោកនៃប្រទេសកម្ពុជា និងហ្វីលីពីន។ ជាមួយគ្នានេះ ឯកឧត្តម Roy Mabagos Galido បានគូសបញ្ជាក់ថា ទស្សនកិច្ចរបស់ ឯកឧត្តម និងគណៈប្រតិភូកងទ័ពជើងគោកហ្វីលីពីន នៅកម្ពុជា នឹងបន្តលើកកម្ពស់ទំនាក់ទំនងទ្វេភាគី ដែលមានស្រាប់ ជាពិសេសការបន្តចែករំលែកបទពិសោធរវាង កងទ័ពហ្វីលីពីន និងកម្ពុជា តាមរយៈសកម្មភាពហ្វឹកហ្វឺនរួមគ្នាផងដែរ។
សម្ដេចតេជោប្រធានព្រឹទ្ធសភា បានបញ្ជាក់អំពីសារសំខាន់ នៃការចាប់ផ្តើមអនុវត្តកាតព្វកិច្ចយោធា ចាប់ពីឆ្នាំ២០២៦ តទៅ ដែលច្បាប់កាតព្វកិច្ចយោធានេះ មានតាំងពី ២០ឆ្នាំមុនម្ល៉េះ។ សម្ដេចតេជោ ក៏បានរំលេចពីប្រវត្តិនៃការហ្វឹកហ្វឺន អាជីពកងទ័ព និងការកសាងបង្កើតកងទ័ពរបស់សម្តេច និងបានលើកឡើងអំពីសក្តានុពលស្បៀងរបស់កម្ពុជា ក្នុងការនាំចេញទៅទីផ្សារហ្វីលីពីន ដែលជាកាលានុវត្តភាពនៃវិស័យផ្សេងៗទៀតក្នុងការពង្រឹងភាពជាដៃគូល្អកម្ពុជា-ហ្វីលីពីន។ នេះបើតាមការចុះផ្សាយរបសើ សម្ដេចតេជោ ហ៊ុន សែន៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី