2026-01-12
គិត បុប្ផា
2026-01-12
គិត បុប្ផា
ភ្នំពេញ៖ ក្រុមហ៊ុន Wanli Tire ដែលជាក្រុមហ៊ុនផលិតសំបកកង់រថយន្តដែលមានគុណភាព ស្តង់ដាកម្រិតពិភពលោក សម្រេចចិត្តជ្រើសរើសខេត្តស្វាយរៀង សម្រាប់ការបណ្តាក់ទុនវិនិយោគលើការផលិតសំបកកង់រថយន្ត សម្រាប់ធ្វើការនាំចេញទៅ កាន់ទីផ្សារពិភពលោក។
ពិធីសម្ពោធដាក់ឱ្យដំណើការជាផ្លូវការចង្វាក់ផលិតកម្ម ផលិតសំបកកង់រថយន្តរបស់រោងចក្រ Wanli Tire Co., Ltd លោក សរ សុដានី អភិបាលរងខេត្តស្វាយរៀង លើកឡើងថា វត្តមានរោងចក្រផលិតសំបកកង់រថយន្ត Wanli Tire ដែលបានសម្ពោធដាក់ឱ្យដំណើការជាផ្លូវ ការចង្វាក់ផលិតកម្មនាថ្ងៃនេះ គឺជាសក្ខីភាពសរបញ្ជាក់ឱ្យឃើញពីមនុញ្ញផល ដែលកើតចេញពីចំណងកិច្ចសហប្រតិបត្តិការដ៏រឹងមាំ រវាងកម្ពុជា-ចិន។ លោកភិបាលរងបន្តថា ខេត្តស្វាយជាខេត្តមួយដែលទទួលបានផលវិជ្ជមានច្រើនពីបណ្តាដៃគូវិនិយោគនានា ដែលបានមកបណ្តាក់ទុនវិនិយោគក្នុងខេត្ត ពិសេសគឺមកពីប្រទេសចិន។
លោក សរ សុដានី សង្ឃឹមថា នឹងមានការលក់ចែកចាយនៅក្នុងស្រុកផងដែរ ដើម្បីឱ្យពលរដ្ឋកម្ពុជា បានស្គាល់និងបានប្រើប្រាស់សំបកកង់រថយន្តដែលមានគុណភាព ស្តង់ដាកម្រិតពិភពលោក Wanli Tire នេះ។ លោកអភិបាលរងបន្ថែមទៀតថា ការលេចឡើងជារូបរាងនូវរោងចក្រ Wanli Tire ពេលនេះគឺពុំមែនជាការចៃដន្យនោះទេ ប៉ុន្តែជាការកើតឡើងដោយឆ្លងកាត់នូវការសិក្សា ស្វែងយល់យ៉ាងស៊ីជម្រៅ ច្បាស់លាស់របស់ក្រុមហ៊ុន ក៏ដូចជាការបង្ហាញឱ្យឃើញយ៉ាងជាក់ច្បាស់អំពីការផ្តល់សេចក្តីទុកចិត្ត របស់វិស័យឯកជនមកលើសក្តានុពលដែលមាននៅក្នុងមូលដ្ឋានខេត្តស្វាយរៀង៕
នាំមកជូនដោយ

2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...



ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី