2025-07-02
គិត បុប្ផា
2025-07-02
គិត បុប្ផា
ភ្នំពេញ៖ ការដាក់ចេញគោលនយោបាយត្រឹមត្រូវ បានធ្វើកម្ពុជា ម្ចាស់ការ តាមរយៈការពង្រឹងការអប់រំ, វិស័យសុខាភិបាល, ហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ត, បច្ចេកវិទ្យា និងអ៊ិនធើណែត ដែលអាចតទល់បានសម្រាប់ការព្យាយាមគំរាមគំហែងពីប្រទេសដ៏ទៃ ទាំងផ្នែកនយោបាយ, យោធា និងសេដ្ឋកិច្ច។ នេះបើតាមប្រសាសន៍របស់ សម្តេចធិបតី ហ៊ុន ម៉ាណែត ក្នុងពិធី «ទិវាមច្ឆជាតិ លើកទី២០» នៅទី១ ខែកក្កដា ឆ្នាំ២០២៥។
ក្នុងទិវា ដែលប្រព្រឹត្តឡើង នៅបឹងទន្លេបាទី ស្រុកបាទី ខេត្តតាកែវ សម្តេចធិបតីនាយករដ្ឋមន្រ្តី លើកឡើងពីការដាក់ចេញឱ្យក្រុមការងាររបស់រាជរដ្ឋាភិបាល ធ្វើការអភិវឌ្ឍន៍វិស័យកសិ-ឧស្សាហកម្មនៅទិសខាងលិច ដើម្បីធានាដល់ការងារផលិត លើកកម្ពស់ផលិតផលក្នុងស្រុក និងជំរុញការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ។ សម្តេចធិបតី ហ៊ុន ម៉ាណែត បញ្ជាក់ថា៖ «កម្ពុជា នឹងត្រូវធ្វើពិពិធកម្មសេដ្ឋកិច្ច និងដៃគូសហប្រតិបត្តិការ ដោយមិនពឹងដង្ហើមគេដក ហើយត្រូវធានាដល់ដៃគូ ដែលជាការធានាសន្តិសុខនៃការផលិត និងទីផ្សារ»។
សម្តេចធិបតីនាយករដ្ឋមន្ត្រី ក៏បន្តថា កម្ពុជា ក្លាយជាប្រទេស ដែលធានាបាននូវសន្តិសុខស្បៀង គឺដោយសារកត្តាសន្តិភាព និងគោលនយោបាយ៖ ដោយពីមុនកម្ពុជា ធ្លាប់ជាអ្នកធានាក្នុងការផលិត និងផ្គត់ផ្គង់ស្បៀង ក៏ប្រែក្លាយទៅជាប្រទេសនាំចូលផលិតផលស្បៀងពីខាងក្រៅ ក្នុងពេលប្រទេសធ្លាក់ក្នុងភ្លើងសង្គ្រាម។ ប៉ុន្តែបច្ចុប្បន្ន រាជរដ្ឋាភិបាល បានប្រែក្លាយកម្ពុជា ទៅជាប្រទេសធានាបានការផ្គត់ផ្គង់ស្បៀង និងនាំចេញ ដែលចូលរួមបង្កើនចំណូលដល់សេដ្ឋកិច្ចជាតិ។ សមិទ្ធផលនៃកត្តាសន្តិភាព បានប្រែក្លាយកម្ពុជា ទៅជាប្រទេសដែលធានាបាននូវសន្តិសុខស្បៀង សម្រាប់ប្រជាជនប្រើប្រាស់ផង និងសម្រាប់នាំចេញផង ដែលការណ៍នេះ រួមចំណែក ដល់ការអភិវឌ្ឍប្រទេសជាតិ។
ចំណែកកត្តាគោលនយោបាយ ដែលរាជរដ្ឋាភិបាល ដាក់ចេញ គឺបានធ្វើ និងបន្តធ្វើយ៉ាងសកម្ម រួមមាន៖ ដីកសិកម្មមិនយកពន្ធ, សម្ភារបម្រើការផ្នែកសិកម្មមិនយកពន្ធ, ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធបម្រើវិស័យកសិកម្ម, ប្រព័ន្ធធារាសាស្ត្រ, អន្តរាគមន៍ភ្លាមៗក្នុងករណីមានតម្រូវការ និងពង្រីក និងបង្កើតទីផ្សារបន្ថែម។ សម្តេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងបន្ថែមថា ការកើនឡើង នៃបរិមាណត្រី ដែលកើតពីការចូលរួមក្នុងការទប់ស្កាត់បទល្មើសនេសាទខុសច្បាប់ ក៏បានធានាការផ្គត់ផ្គង់ និងតម្លៃក្នុងការបំពេញសេចក្តីត្រូវការទីផ្សារ និងសន្តិសុខស្បៀង។ លទ្ធផលនេះ គឺកើតពីការប្រើប្រាស់កម្លាំងសរុប ដែលជាការចូលរួមពីគ្រប់កងកម្លាំង និងអាជ្ញាធរគ្រប់ជាន់ថ្នាក់ ហើយអ្វីដែលយើងសប្បាយរីករាយ គឺបរិមាណត្រីមានការកើនឡើង លក់មិនអស់ និងរក្សាបានតម្លៃសមរម្យ៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី