2025-07-02
គិត បុប្ផា
2025-07-02
គិត បុប្ផា
ភ្នំពេញ៖ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ចុះអនុស្សរណៈនៃការយោគយល់គ្នា (MOU) ជាមួយមជ្ឈមណ្ឌលរោគវិនិច្ឆ័យ ប៊ីយ៉ូម៉េឌីក (Biomedic Diagnostic Center) ស្តីពី ការផ្តល់សេវាកម្មរបស់មជ្ឈមណ្ឌលរោគវិនិច្ឆ័យ ប៊ីយ៉ូម៉េឌីក នៅក្រសួងកសិកម្ម ដោយមានសមាភាពចូលរួមសរុបប្រមាណ ១២០នាក់។
ការចុះអនុស្សរណៈនៃការយោគយល់គ្នានេះ រៀបចំឡើងក្នុងបំណងចូលរួមចំណែកក្នុងកិច្ចសហការ ដើម្បីលើកកម្ពស់ការពិនិត្យសេវាសុខភាពគ្រប់មុខតាមរយៈការផ្តល់សេវាកម្មកញ្ចប់បញ្ចុះតម្លៃដែលផ្តល់ដោយមជ្ឈមណ្ឌលរោគវិនិច្ឆ័យ ប៊ីយ៉ូម៉េឌីក។
ការចុះ MoU នេះ ជួយសម្រួលបន្ទុកចំណាយដល់ថ្នាក់ដឹកនាំ មន្ត្រីរាជការ នៅក្នុងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ផ្នែករូបភាពវេជ្ជសាស្ត្រ និងមន្ទីរពិសោធន៍វិភាគវេជ្ជសាស្ត្រ ដែលធ្វើរោគវិនិច្ឆ័យប្រកបដោយស្តង់ដាគុណភាពខ្ពស់ ប្រសិទ្ធភាព និងសុវត្ថិភាព ដើម្បីរួមចំណែកកាត់បន្ថយដល់ការចំណាយថ្លៃសេវាពិនិត្យសុខភាពរបស់ថ្នាក់ដឹកនាំមន្ត្រីរាជការ ទីប្រឹក្សា ជំនួយការ និងមន្ត្រីជាប់កិច្ចសន្យារបស់ក្រសួងកសិកម្ម និងគ្រួសាររបស់មន្ត្រីក្រសួងកសិកម្ម៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី