SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

ព័ត៌មានថ្មីៗ

ព័ត៌មានថ្មីៗ

ការដោះលែងទាហានកម្ពុជាទាំង ១៨ រូបដែលទទួលបានការស្វាគមន៍យ៉ាងខ្លាំងនេះ នឹងចូលរួមចំណែកក្នុងការកសាងទំនុកចិត្ត និងការជឿជាក់គា្នទៅវិញទៅមក រវាងកម្ពុជា ថៃ ឡើងវិញ


ការដោះលែងទាហានកម្ពុជាទាំង ១៨ រូបដែលទទួលបានការស្វាគមន៍យ៉ាងខ្លាំងនេះ នឹងចូលរួមចំណែកក្នុងការកសាងទំនុកចិត្ត និងការជឿជាក់គា្នទៅវិញទៅមក រវាងកម្ពុជា ថៃ ឡើងវិញ
សង្គមជាតិ-សេដ្ឋកិច្ច

2026-01-02

ទូច សូរិយា

សង្គមជាតិ-សេដ្ឋកិច្ច

2026-01-02

ទូច សូរិយា

A+ A-

ភ្នំពេញ៖ កម្ពុជាជឿជាក់ថា ការដោះលែងទាហានកម្ពុជាទាំង ១៨ រូប ដែលទទួលបានការស្វាគមន៍យ៉ាងខ្លាំងនេះ នឹងចូលរួមចំណែកយ៉ាងសំខាន់ក្នុងការកសាងទំនុកចិត្ត និងការជឿជាក់គា្នទៅវិញទៅមក ដោយបង្កើតបរិយាកាសឆ្ពោះទៅរកការស្តារទំនាក់ទំនងជាប្រក្រតី និងសន្តិភាពរវាងប្រទេសកម្ពុជា-ថៃ ឡើងវិញ។ នេះបើតាមសេចក្ដីថ្លែងការណ៍របស់អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ចេញផ្សាយ នាថ្ងៃទី០២ ខែមករា ឆ្នាំ២០២៦។

ជាមួយគ្នានេះ រាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា បានអរគុណយ៉ាងជ្រាលជ្រៅ និងស្មោះស្ម័គ្រ ចំពោះគ្រប់ភាគីពាក់ព័ន្ធទាំងអស់ ជាពិសេសគណៈកម្មាធិការអន្តរជាតិនៃកាកបាទក្រហម ចំពោះការសម្របសម្រួល ដែលធានាបាននូវការវិលត្រឡប់ប្រកបដោយជោគជ័យនាពេលនេះ។

គួរបញ្ជាក់ថា ទាហានកម្ពុជាទាំង ១៨ រូប ដែលត្រូវបានចាប់ខ្លួន អស់រយៈពេល ១៥៥ថ្ងៃ ត្រូវបានដោះលែងតាមច្រកទ្វារព្រំដែនអន្តរជាតិព្រំ នៅខេត្តប៉ៃលិន កាលពីថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥ វេលាម៉ោង ១០:០០នាទីព្រឹក ដែលបច្ចុប្បន្ន ពួកគាត់បានវិលត្រឡប់មកលំនៅដ្ឋានវិញប្រកបដោយសុវត្ថិភាព។

ការដោះលែងទាហានទាំង ១៨ រូបនេះ ត្រូវបានធ្វើឡើងស្របតាមសេចក្ដីថ្លែងការណ៍រួម នៃកិច្ចប្រជុំពិសេសគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) លើកទី៣ ចុះថ្ងៃទី ២៧ ខែធ្នូ ឆ្នាំ ២០២៥ សេចក្តីថ្លែងការណ៍រួមទីក្រុងគូឡាឡាំពួ ចុះថ្ងៃទី ២៦ ខែតុលា ឆ្នាំ២០២៥ និងលទ្ធផល នៃកិច្ចប្រជុំត្រីភាគីរវាងកម្ពុជា ថៃ និងចិន នៅខេត្តយូណាន នៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៥។ ការធ្វើមាតុភូមិនិវត្តន៍នេះត្រូវបានសង្កេតយ៉ាងដិតដល់ដោយក្រុមអ្នកសង្កេតការណ៍អាស៊ាន(AOT) និងគណៈកម្មាធិការអន្តរជាតិនៃកាកបាទក្រហម (ICRC)៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

អ្វីជា«សហគមន៍កសិកម្មទំនើប»? រដ្ឋាភិបាលជួយបានអ្វ...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

តើអ្វីទៅជា «ប្រាក់បំណាច់ បុព្វលាភ លាភការ នៃពន្ធ...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី